Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១  ចូរឧទាហរណ៍ធនធានធម្មជាតិ ដែលអាចកើតឡើងវិញនិងធនធានធម្មជាតិ ដែលមិនអាចកើតឡើងវិញឲ្យបាន១០យ៉ាងតិច ។

២ រវាងធនធានធម្មជាតិទាំងពីរប្រភេទខាងលើ តើធនធានធម្មជាតិប្រភេទណាមួយ ដែលមនុស្សទាញយកផលមកប្រើប្រាស់ច្រើនជាងគេ ? ហេតុអ្វី ?

៣ ចូរចែកធនធានធម្មជាតិដែលមាននៅក្នុងដី លើដី ក្នុងទឹក ក្នុងព្រៃ និងក្នុងអាកាសទៅតាមប្រភេទ ។

៤ ប្រៀបធៀប ធនធានធម្មជាតិកើតឡើងវីញជាថ្មី និងដោយលើកឧទាហរណ៍បញ្ជាក់ ។

៥ ដើម្បីកាត់បន្ថយល្បឿននៃការបាត់បង់ធនធានធម្មជាតិដែលមិនអាចកើតឡើងជាថ្មីតើត្រូវមានវិធានការអ្វីខ្លះ ?

៦ តើមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យធនធានធម្មជាតិ ត្រូវរងការបំផ្លិចបំផ្លាញជាខ្លាំង ?

៧.  ដើម្បីរក្សាធនធានធម្មជាតិឲ្យមានស្ថេរភាព តើអ្នកត្រូវធ្វើដូចម្តេច ?

៨. ឧទាហរណ៍ជាក់ស្តែងដូចជា ធនធានធម្មជាតិកើតឡើងជាថ្មីមានប្រភេទសត្វឬរុក្ខជាតិ ដែលកំពុងវិនាសសាបសូន្យ តើធនធានទាំងនេះអាចជំនួស ឬបង្កើតឡើងបានជាថ្មីដែរ ឬទេ ?

ចម្លើយ

១. ឧទាហរណ៍ធនធានធម្មជាតិ ដែលអាចកើតឡើងវិញនិងធនធានធម្មជាតិ ដែលមិនអាចកើតឡើងវិញឲ្យបាន១០យ៉ាងតិច៖

  • ធនធានធម្មជាតិកើតឡើងវិញ ទឹក ពន្លឺព្រះអាទិត្យ ខ្យល់ ព្រៃឈើ សត្វព្រៃ ...
  • ធនធានធម្មជាតិមិនកើតឡើងវិញ ធ្យូងថ្ម រ៉ែមាស រ៉ែដែក ប្រេងកាត ឧស្ម័នធម្មជាតិ ។

២. រវាងធនធានធម្មជាតិទាំងពីរប្រភេទខាងលើ តើធនធានធម្មជាតិប្រភេទណាមួយ ដែលមនុស្សទាញយកផលមកប្រើប្រាស់ច្រើនជាងគេ គឺធនធានធម្មជាតិមិនកើតឡើងវិញនៅ ព្រោះមនុស្សត្រូវការវាខ្លាំងណាស់ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃដូចជាការចំអិនអាហារការធ្វើដំណើជាដើម ។

៣. ចែកធនធានធម្មជាតិដែលមាននៅក្នុងដី លើដី ក្នុងទឹក ក្នុងព្រៃ និងក្នុងអាកាសទៅតាមប្រភេទ ។

៤. ប្រៀបធៀបធនធានធម្មជាតិកើតឡើងវិញជាថ្មី និងថនធានធម្មជាតិ ដែលមិនអាចកើតឡើងជាថ្មីដោយលើកឧទាហរណ៍បញ្ចាក់ ៖

  • ធនធានធម្មជាតិកើតឡើងវិញ ជាធនធានដែលប្រើប្រាស់ហើយ ត្រូវជំនួសឡើងវិញដោយធម្មជាតិ ឧទាហរន៍ ព្រះអាទិត្យ ទឹក ខ្យល់...
  • ធានធានធម្មជាតិមិនកើ់តឡើងវិញជាធនធានធម្មជាតិដែលបានប្រើប្រាស់អស់ហើយ មិនអាចជំនួសដោយធម្មជាតិវិញបាន ឬអាចជំនួសដោយធម្មជាតិវិញបានតែក្នុងរយះពេលរាប់លានឆ្នាំ ។ ឧទាហរណ៍ ផូស៊ីល ឥន្ធនះ ដូចជា ប្រេងងកាត ឧស្ម័នធម្មជាតិ...។

៥. ដើម្បីកាត់បន្ថយល្បឿននៃការបាត់បង់ធនធានធម្មជាតិដែលមិនអាចកើតឡើងជាថ្មីតើត្រូវមានវិធានការដូចជា៖ ​

  • ប្រើប្រាស់ធនធានធម្មជាតិ ដោយគិតពីផលប៉ះពាល់នូវថ្ងៃអនាគត់
  • បណ្តុះគំនិតចេះស្រឡាញ់ធម្មជាតិ
  • ប្រើប្រាស់ធនធានធម្មជាតិចេះសន្សំសំចៃ
  • រិះរកធនធានផ្សេងមកជំនួសធនធានដែលបានបាត់បង់
  • កាត់បន្ថយសំណល់ និងកែប្រែសំណល់ប្រើបប្រាស់ឡើងវិញ
  • ដាក់ពិន័យចនណាដែល បំផ្លាញធនធានធម្មជាតិ ។

៦. មូលហេតុ ដែលបណ្តាលឲ្យធនធានធម្មជាតិ ត្រូវរងការបំផ្លិចបំផ្លាញជាខ្លាំងដោយសារ ៖

  • ប្រជាជនគ្មានការយល់ដឹងពីផលប៉ះពាល់នៃការបាត់ធនធានធម្មជាតិ
  • ការកើនឡើងនៃកំណើនប្រជាជន
  • ខ្វះកែច្នៃរិះរកមធ្យោបាយ រកធនធានផ្សេងៗមកជំនួសធនធានដែលបានបាត់បង់
  • ច្បាប់ការពារបរិស្ថាននៅមានកម្រិតទាបគ្មានប្រសិទ្ធិភាព ។

៧. ដើម្បីរក្សាធនធានធម្មជាតិឲ្យមានស្ថេរភាពយើងត្រូវ ៖

  • ប្រើប្រាស់ត្រូវមានការសន្សំសំចៃ
  • ប្រើប្រាស់់ឲ្យ​មានតុល្យភាពរវាងការប្រើ និងការកកើត
  • មានចំណេះដឹងខ្ពស់ក្នុងការថែរក្សាការពារ
  • ចូលរួមឲ្យបានច្រើនក្នុងការរិះរកមធ្យោបាយ ឬធ្វើយ៉ាងណាដែលអាចបង្កើតធនធានធម្មឲ្យបានសមស្របទៅតាមការប្រើប្រាស់
  • ទប់ស្កាត់កើនឡើងនៃចំនួនប្រជាជនឥតឈប់ឈរ
  • រិតបន្តឹងច្បាប់ការពារធនធានឲ្យបានល្អ និងមានប្រសិទ្ធភាព ។

៨. ឧទាហរណ៍ជាក់ស្តែងដូចជា ធនធានធម្មជាតិកើតឡើងជាថ្មីមានប្រភេទសត្វឬរុក្ខជាតិ ដែលកំពុងវិនាសសាបសូន្យ តើធនធានទាំងនេះអាចជំនួស ឬបង្កើតឡើងបានជាថ្មី ប្រសិនបើមានការថែរក្សាបានត្រឹមត្រូវងហើយខិតខំដាំដុះ ឬបង្កើតប្រភេទសត្វឬរុក្ខជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login