Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 

សំណួរ

១. តើប្អូនត្រូវអនុវត្តដូចម្តេចខ្លះ ដើម្បីជៀសវាងជំងឺឆ្លង ។

២. ដូចម្តេចដែលហៅថា ជំងឺកាមរោគ ។

៣. តើជំងឺកាមរោគដែលគេប្រទះឃើញញឹកញាប់ជាងគេមានអ្វីខ្លះ ? ចូររៀបរាប់់ ។

៤. តើជំងឺកាមរោគដែលមិនបានព្យាបាលអាចឲ្យមានផលវិបាកអ្វីខ្លះ ចំពោះស្រ្តី បុរស និងទារក ?

៥. តើជំងឺអ្វីដែលកំពុងរាតត្បាត ចំពោះយុវវ័យ ហើយរាជរដ្ឋាភិបាលយើងកំពុងចាត់វិធានការទប់ស្កាត់ ?​

 ៦. តើក្រោយពីមេរោគអេដស៍ចូលក្នុងខ្លួន វាយាយីសារពាង្គកាយយ៉ាងដូចម្តេច ?

៧. ចូររៀបរាប់ពីមូលហេតុដែលជំងឺបេះដូង និងជំងឺសរសៃឈាមកើតមានឡើង ។​

៨. តើយើងមានវិធានការអ្វី ដើម្បីកាត់បន្ថយនូវជំងឺបេះដូងនិងសរសៃឈាម ?

៩. តើជំងឺដែលបណ្តាលឲ្យសរសៃអាកទែបាត់បង់នូវភាពយឺត ?

១០. ជំងឺអេដស៍មានរោគសញ្ញាដូចម្តេច ?​

១១. ហេតុអ្វីបានជាមេរោគអេដស៍ ឆ្លងតាមការរយមភេទច្រើនជាងគេនៅ(កម្ពុជា) ។

១២. ហេតុអ្វីបានជាជំងឺអេដស៍ មិនឆ្លងតាមរយះការប្រស្រ័យទាក់ទង់ជាសាធារណៈដូចជា ការរៀនសូត្រ បំពេញការងារតាមគ្រួសារ និងសង្គម​?​

១៣.  តើវិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យ ?

១៤. តើជំងឺអេដស៍ និងកាមរោគមិនដូចគ្នាដែររឺទេ ?

១៥. តើដំណាក់កាលដំបូងនៃចំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍មានរោគសញ្ញាចម្បងអ្វីខ្លះ ?​

១៦.  នៅពេលអ្នកមានរបួស ឬមានគ្រោះថ្នាក់រហូតហូរឈាម ហេតុអ្វីបានជាអ្នកជួយសង្គ្រោះ ត្រូវមានបម្រុងប្រយ័ត្នដូចជាត្រូវពាក់ស្រោមដៃសិនមុននិងចាប់កាន់ ។

ចម្លើយ

១. ដើម្បីជៀសវាងជំងឺឆ្លង យើងម្នាក់ៗត្រូវមានវិធានការការពារបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពយល់ដឹងពិជំងឺឆ្លងឲ្យបានច្រើន ពិនិត្យសុខភាពបានទៀងទាត់ ជាពិសេសគោរពតាមគោលការណ៍អនាម័យ​ប្រការគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។​

២. ជំងឺកាមរោគ ជាប្រភេទជំងឺដែលឆ្លងពីមនុស្សម្នាក់តាមការរួមភេទ ជាមួយអ្នកមានផ្ទុកមេរោគចំងឹកាមរោគដោយមិនបានការពារបានត្រឹមត្រូវ  ។

៣. ជំងឺកាមរោគដែលគេប្រទះឃើញញឹកញាប់ជាងគេមានដូចជា ជំងឺប្រមេះទឹកបាយ ចំងឺប្រមេះទឹកថ្លា ជំងឹសិរមាន់ ជំងឺស្វាយ និងជំងឺសង់មូ ។

៤. ជំងឺកាមរោគដែលមិនបានព្យាបាលអាចឲ្យមានផលវិបាក ចំពោះស្រ្តី បុរស និងទារក ដូចជាធ្វើឲ្យស្រ្តីក្លាយជាអារគ្មានកូន បង្កជាជំងឺបេះដូង សរសៃឈាម ខួរក្បាល មហាររីក​អាចឲ្យទារកពិការភ្នែកនៅពេលសម្រាល ពីការសរីរាង្គផ្សេងៗ ខូចប្រដាប់បន្តពូជ... ។​

៥. ជំងឹដែលកំពុងរាតត្បាតចំពោះយុវវ័យហើយរាជរដ្ឋាភិបាលយើងកំពុងចាត់វិធានការទប់ស្កាត់គឺ ជំងឺអេដស៍ ​។

៦. ក្រោយពីមេរោគអេដស៍ចូលក្នុងខ្លួន វាយាយីសារពាង្គកាយដោយ បំផ្លាញប្រព័ន្ធភាពរបស់មនុស្សឲ្យចុះខ្សោយដែលផ្តល់ឪកាសដល់ជំងឺឪកាសនិយមផ្សេងៗជ្រៀតចូលនិងបំផ្លាញសារពាង្គកាយ របស់មនុស្សរហូតស្លាប់ ។

៧. មូលហេតុដែលជំងឺបេះដូង និងជំងឺសរសៃឈាមកើតមានឡើងដោយសារតែ ៖​

  • ការបាត់បង់ភាពយឺតរបស់សរសៃអាកទែ បណ្តោយមកពីកូឡេសស្តេរ៉ុល ឬខ្លាញ់កកនៅក្នុងសរសៃឈាម
  • ការឈឺចាប់ក្នុងដើមទ្រូង បណ្តោយមកពីបេះដូងទទួលឈាមមិនបានគ្រប់គ្រាន់ ។
  • ការគាំងបេះដូង បណ្តោយមកពីការស្ទុះសរសៃឈាម ឬដាច់សរសសឈាម
  • ស្ត្រូក បណ្តោយមកពីខួរក្បាលមិនទទួលឈាមគ្រប់គ្រាន់ដោយដាច់ឬស្ទះសរសៃឈាម ។

៨. យើងមានវិធានការ ដើម្បីកាត់បន្ថយនូវជំងឺបេះដូងនិងសរសៃឈាម ដោយបរិភោគអាហារណាដែលមានជាតិខ្លាញ់ទាប ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងបរិភោគអាហារដែលមានសារធាតុចិញ្ចឹមនិងវីតាមីនគ្រប់គ្រាន់​ ។​

៩. មូលហេតុបណ្តាលឲ្យសរសៃអាកទែបាត់បង់នូវភាពយឺតដោយសារតែស្រទាប់ខ្លាញ នៅក្នុងស្រទាប់សរសៃឈាមអាកទែលូតលាស់ខ្លាំងពេក ។

១០. ជំងឺអេដស៍មានរោគសញ្ញា ដោយការលេចឡើងនូវប្រភេទជម្ងឺឪកាស និយមផ្សេងៗដូចជា​របង មហារីក រាគរួស និងការចុះទ្រុឌទ្រោមជាលមដាប់ នៃសារពាង្គកាយ ។

១១. បានជាមេរោគអេដស៍ ឆ្លងតាមការរយមភេទច្រើនជាងគេនៅ(កម្ពុជា) ដោយសារការយល់សឹងពីការប្រើប្រាស់ និងអត្តប្រយោជន៍របស់ស្រោមអនាម័យការពារមេរោគអេដស៍ របស់ប្រជាជននៅមានកម្រិតទាប ។

១២. បានជាជំងឺអេដស៍ មិនឆ្លងតាមរយះការប្រស្រ័យទាក់ទង់ជាសាធារណៈដូចជា ការរៀនសូត្រ បំពេញការងារតាមគ្រួសារ និងសង្គមព្រោះ ​ជំងឺអេដស៍ឆ្លងតាមវត្ថុធាតុរាវនៅក្នុងសារពាង្កកាយដូចជា ឈាម ទឹករងៃ ទឹកកាមបុរស ទឹករំអិលចេញពីប្រដាប់ភេទស្រ្តី ជាដើមតែជំងឺអេដស៍មិនអាចឆ្លងតាមវត្ថុធាតុរាវមួយចំនួននោក្នុងការពាង្គកាយផងដែរ ដូចជា ទឹកមាត់ ទឹកភ្នែក ទឹកនោមជាដើម ។

១៣. វិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យកុំប្រញាប់រួមភេទពេក ចេះប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ និងមិនប្រើប្រាស់គ្រៀងញៀន​។​

១៤.​ ជំងឺអេដស៍ និងកាមរោគមិនដូចទេ ។

១៥. ដំណាក់កាលដំបូងនៃចំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍មានរោគសញ្ញាចម្បង ដោយលេចឡើងចង្កោមជំងឺឪកាសនិយម មហារីក និងស្រកទម្ងន់ ។

១៦. នៅពេលអ្នកមានរបួស ឬមានគ្រោះថ្នាក់រហូតហូរឈាម ហេតុអ្វីបានជាអ្នកជួយសង្គ្រោះ ត្រូវមានបម្រុងប្រយ័ត្ន ដូចជាត្រូវពាក់ស្រោមដៃសិន មុននិងចាប់ដៃកាន់ពួកគាត់ចង់ការពារជំងឺមួយចំនួន ដែលឆ្លងតាមរយៈឈាមនៅពេលដៃរបស់ពួកគាត់មានការដាច់រលាត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login