ហេតុអ្វីមិនហ៊ានរលាស់ស្លាប?
១. ចូរសាកឈានជើងចេញទៅពិភពលោកខាងក្រៅឲ្យបានម្តងដើម្បីទទួលបានការយល់ដឹងថ្មី
២. ចូរស្វែងរកចំណង់ចំណូលចិត្តបីយ៉ាងរបស់អ្នក៖
ទីមួយ ដើម្បីរកលុយ
ទីពីរ ដើម្បីអភិវឌ្ឍន៍ខ្លួន
ទីបី ដើម្បីការឆ្នៃប្រឌិត
៣. ជីវិតផ្តល់ឳកាសឲ្យអ្នកតែ១០%ប៉ុណ្ណោះ ៩០%ដែលនៅសល់បង្កើតឡើងដោយខ្លួនអ្នក
៤. ដើម្បីជោគជ័យអ្នកត្រូវជឿជាក់ជាមុនសិនថាអ្នកនឹងជោគជ័យ
៥. គ្មានអ្វីដែលថាមិនអាចនោះទេ ជាមួយមនុស្សដែលមិនបោះបង់ការព្យាយាម
៦.គិតច្រើននឹងបំផ្លាញអ្នក វាបំផ្លាញពេលវេលាបច្ចុប្បន្នរបស់អ្នក ផ្លាស់ប្តូរអ្វីៗជុំវិញខ្លួនរបស់អ្នក ធ្វើឲ្យអ្នកព្រួយបារម្ភ ហើយវានឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងកាន់តែអាក្រក់លើសដើម
៧. ឲ្យតែអ្នកមិនបោះបង់ទោះបីអ្នកដើរទៅមុខយឺតក៏មិនមែនជាបញ្ហាដែរ
៨. របៀបដើម្បីចាប់ផ្តើម គឺឈប់និយាយ ហើយចាប់ផ្តើមធ្វើវា
៩. ចូរព្យាយាមស្តាប់អ្នកដ៏ទៃនិយាយពីរឿងនរណាម្នាក់មកកាន់អ្នក ព្រោះវាជារបៀបដែលគេនិយាយអំពីអ្នកទៅកាន់អ្នកដ៏ទៃផ្សេងទៀត
១០. មានរឿងពីរយ៉ាងដែលអ្នកត្រូវតែចងចាំក្នុងជីវិតរបស់អ្នក៖ នោះគឺរក្សាគំនិតរបស់អ្នកនៅពេលដែលអ្នកនៅម្នាក់ឯង និងគោរពពាក្យសម្តីរបស់អ្នកនៅពេលដែលអ្នកនៅជាមួយមនុស្សច្រើន
១១. ចូររៀនសូត្រជានិច្ច បើអ្នកជាមនុស្សដែលឆ្លាតជាងគេនៅក្នុងបន្ទប់នោះមានន័យថាកំពុងនៅកន្លែងខុសហើយ
១២. ចូរធ្វើរឿងដែលលំបាកនៅពេលដែលវានៅស្រួល ធ្វើរឿងដែលអស្ចារ្យនៅពេលដែលវានៅតូច។ ដំណើរដ៏វែងឆ្ងាយគឺចាប់ផ្តើមពីជំហានតូចៗ
១៣. មិនបានត្រៀមមានន័យថា អ្នកត្រៀមខ្លួនជាស្រេចដើម្បីបរាជ័យ
១៤. ប្រសិនបើអ្នកចង់ដឹងថាអ្នកជាអ្នកណា ឈប់សួរទៀតចូរចាប់ផ្តើមធ្វើសកម្មភាព ព្រោះសកម្មភាពរបស់អ្នកកំណត់ថាអ្នកជាអ្នកណា
១៥. កុំ កុំ កុំ កុំបោះបង់
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/139276678235427
Comments: