Point Center Login Help
Norway

វិធីត្រៀមខ្លួនប្រលង​​​​​​

By: Rosa-KH
Date: 2021-08-06 22:49
Category: Study Experience
1402 0 1


អ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូតមក។ អ្នកត្រូវកត់ចំណាំ និងសង្ខេបខ្លឹមសារសំខាន់ៗ រួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម៥ឬ១០នាទី។ អ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរ ដើម្បីងាយស្រួលរំលឹកម្តងម្កាល។

១)មុនពេលប្រលង

 ការរៀបចំឯកសារគឺជាវីធីល្អបំផុតសម្រាប់ត្រៀមប្រលងគឺរៀបចំឯកសារដែលបានរៀនរួចទាំងអស់ឲមានសណ្តាប់ធ្នាប់ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។

 ការរៀបចំពេលវេលាគឺជារៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។

 សប្តាហ៍នៃការប្រឡងគឺជាសប្តាហ៍នៃការប្រឡងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម

 ជួយខ្លួនឯងគឹជាស្វែងយល់ពីការប្រឡងលើមុខវិជ្ជានីមួយៗឲបានច្រើនដូចដែលអាចធ្វើទៅបាន។

-គិតក្នុងផ្លូវវិជ្ជមានៈ ដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រលងដូចនេះយើងត្រូវមានគំនិតសុទិដ្ឋិនិយមថា”ការប្រឡងរបស់ខ្ញុំ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ”។

២) ពេលប្រឡង

 ការរៀបចំខ្លួនប្រឡងគឹជាត្រូវមកដល់បន្ទប់ប្រឡងឲបានមុនម៉ោងដើម្បីធ្វើចិត្តឲស្ងប់ និងរំលឹកមេរៀន ខ្លះៗ(ប្រសិនបើអ្នកចំាមិនច្បាស់ត្រង់ណាមួយ)។

៣)បន្ទាប់ពីពេលប្រលង

 ពេលប្រលងចប់ភ្លាមៗ ការចងចាំរបស់អ្នកនៅច្បាស់លាស់អ្នកនៅឡើយ នេះជាពេលដ៏ប្រសើរដែលអ្នកត្រូវពិភាក្សាជាមួយមិត្តភក្តិរបស់អ្នកអំពីការប្រឡងដែលទើបនឹងបញ្ចប់ នោះអ្នកនឹងដឹងអំពីៈ របៀបឆ្លើយរបស់ពួកគេ កន្លែងណាដែលអ្នកធ្វើខុស ហេតុអ្វី ហើយកន្លែងណាដែលអ្នកធ្វើត្រូវ។

អ្នកត្រូវដឹងថាការប្រឡងមិនមែនដើម្បីតែពិន្ទុទេ គឺដើម្បីស្ទង់សមត្ថភាព និងបង្កើនចំណេះដឹង។

អត្ថបទ៖ មាន សុខពិសិត
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028574503906430

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login