Point Center Login Help
Norway

ទម្លាប់៥យ៉ាងធ្វើឱ្យអ្នកមានសេចក្តីសុខ

By: Rosa-KH
Date: 2021-08-06 22:54
Category: Tips
1084 0 2

១. សម្រាកឱ្យបានច្រើន
ការគេងឱ្យបានគ្រប់គ្រាន់ និងមានពេលសម្រាកឱ្យបានច្រើន នោះអ្នកនឹងមានអារម្មណ៍ល្អ ស្រស់ស្រាយពេញមួយថ្ងៃដោយមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់ អស់កម្លាំងទៅនឹងការងារឬការសិក្សាឡើយ។ ដូច្នេះការសម្រាកឱ្យបានច្រើន និងគ្រប់គ្រាន់ពិតជាជួយអ្នកបានច្រើនណាស់ ។

២. បរិភោគអាហារឱ្យបានគ្រប់គ្រាន់
សុខភាពជាបញ្ហាចោទមួយដែលប៉ះពាល់ និងជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកខ្លាំងផងដែរ។ ដូច្នេះការបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ និងមានជីវជាតិនោះធ្វើឱ្យអ្នកមានសុខភាពល្អ គ្មានជំងឺហើយធ្វើឱ្យអ្នកសប្បាយរីករាយ និងមិនងាយស្ត្រេស ឬហត់ហេវអស់កម្លាំងឡើយ។

៣. មានផែនការប្រចាំថ្ងៃច្បាស់លាស់
នៅពេលដែលអ្នកដឹងថាខ្លួនត្រូវធ្វើអ្វី នោះអ្នកនឹងមិនខាតពេលវេលាទំនេរចោលឥតប្រយោជន៍ឡើយ។ កាលណាអ្នករវល់ច្រើនធ្វើឱ្យអ្នកមិនបានគិតដល់រឿងមិនសប្បាយចិត្ត ជាពិសេសនៅពេលដែលអ្នកមានផែនការប្រចាំថ្ងៃច្បាស់នោះអ្នកនឹងមានអារម្មណ៍ថាខ្លួនជាមនុស្សម្នាក់ដែលមានប្រយោជន៍ហើយអារម្មណ៍របស់អ្នកកាន់តែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។

៤. ជួយទុក្ខធុរៈអ្នកដទៃ
តើអ្នកដឹងទេថាការជួយអ្នកដទៃធ្វើឱ្យអ្នកមានអារម្មណ៍ល្អនិងសប្បាយចិត្ត? ព្រោះកាលដែលយើងធ្វើអំពើល្អហើយឃើញមនុស្សនៅជុំវិញខ្លួនពេញចិត្តនិងសប្បាយរីករាយនូវអ្វីដែលយើងបានធ្វើនោះយើងប្រាកដជាមានអារម្មណ៍សប្បាយចិត្តនូវទង្វើល្អដែលយើងបានធ្វើ។

៥. គិតតែរឿងវិជ្ជមាន
ការប្រើបា្រស់ខួរក្បាលរបស់អ្នកទៅលើរឿងណាដែលល្អ បម្លែងរឿងដែលអាក្រក់ៗទៅជារឿងល្អ រស់នៅក្នុងមជ្ឃដ្ឋានជុំវិញខ្លួនដែលពោរពេញដោយភាពវិជ្ជមាន សេពគប់និងស្រូបយកពត៌មានដែលវិជ្ជមាននោះអ្នកនឹងសប្បាយរីករាយពេញមួយជីវិតតែម្តង ។
ដូច្នេះចាប់ពីពេលនេះតទៅចូរអនុវត្តតាមចំណុចទាំង៥នៅខាងលើ នោះអ្នកនឹងសប្បាយរីករាយជារៀងរាល់ថ្ងៃ។
អត្ថបទ៖សេង នីតា

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028532383910642

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login