Point Center Login Help
Norway

គន្លឹះ៥យ៉ាង_ដែលជួយឲ្យអ្នកចងចាំមេរៀនបានល្អ

By: Rosa-KH
Date: 2021-08-06 22:50
Category: Study Experience
1438 0 0


គន្លឹះសំខាន់ ក្នុងការធ្វើឲ្យខ្លួនឯងឆាប់ចាំ និងយល់មេរៀនបានរហ័សនោះ ការទន្ទេញគឺជាវិធីសាស្ត្រដែល មានប្រសិទ្ធភាព និងចាំបាច់បំផុត ដែលមនុស្សភាគច្រើនបានអនុវត្តន៍។ ជាមួយគ្នានោះ មនុស្សម្នាក់ៗ មានវិធីសាស្ត្រផ្សេងៗគ្នា ក្នុងការទន្ទេញដើម្បីឲ្យឆាប់ចាំ និងយល់ តែអ្នកខ្លះទៀត មិនសូវទទួលបានប្រសិទ្ធភាពនោះទេ។

ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចអនុវត្តន៍បានគ្រប់ពេល៖

១. ជ្រើសរើសទីកន្លែង

ប្រសិទ្ធភាពនៃការទន្ទេញ គឺមានលក្ខណៈខុសៗគ្នា។ មនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្ត ឬលក្ខណៈពិសេសផ្សេងៗគ្នា ដោយផ្អែកលើបរិស្ថានជុំវិញខ្លួន ពោលគឺអ្នកខ្លះអាចមើលសៀវភៅ នៅទីសាធារណៈក៏បាន តែអ្នកខ្លះទៀតត្រូវការនៅកន្លែងស្ងប់ស្ងាត់ ដោយមិនមានការរំខានពីអ្នកដទៃ។

ដូច្នេះហើយ ដើម្បីប្រាកដថា អ្នកនឹងទទួលផលវិជ្ជមានខ្ពស់ ក្នុងការទន្ទេញអ្វីមួយនោះ ត្រូវប្រាកដថា ទីតាំងណាដែលអ្នកពេញចិត្ត ហើយត្រូវនឹងអារម្មណ៍របស់ខ្លួនឯង។

២. ប្រើឧបករណ៍ថតសម្លេង ដើម្បីថតអ្វីដែលអ្នកទន្ទេញ

ជាទូទៅ ក្នុងពេលទន្ទេញមេរៀនម្តងៗ មនុស្សភាគច្រើន តែងតែប្រើសៀវភៅជាគោល ដើម្បីអាន ហើយធ្វើការទន្ទេញឲ្យចាំ។

ក្នុងស្ថានភាពនេះ អ្នកត្រូវបើកសៀវភៅអានច្រើនដង ដែលពេលខ្លះធ្វើឲ្យធុញទ្រាន់ផងដែរ ពេលដែលមេរៀននោះ ពិបាកយល់ ឬមិនងាយចាំ។ ជម្រើសដ៏ល្អមួយ ក្នុងពេលទន្ទេញមេរៀននោះ អ្នកគួរតែថតសម្លេងខ្លួនឯងទុក។

ការធ្វើបែបនេះ វាពិតជាមានសារៈសំខាន់ ព្រោះអ្នកមិនចាំបាច់បើកសៀវភៅម្តងហើយម្តងទៀតនោះទេ ពោលគឺគ្រាន់តែស្តាប់សម្លេងនោះសារថ្មី ហើយធ្វើការទន្ទេញឡើងវិញ។ វិធីនេះ ប្រាកដជាផ្តល់លក្ខណៈងាយស្រួល ដល់អ្នក ដោយសារវាចំណេញពេលវេលា និងឆាប់ចាំ ព្រោះសម្លេងដែលអ្នកថតនោះ គឺរម្លឹកអ្នកគ្រប់ពេល នៅពេលដែលបើកស្តាប់។

៣. សរសេរអ្វីដែលបានចាំទុកក្នុងសៀវភៅ (ចំណុចគោល)

បន្ទាប់ពីបាន ទន្ទេញលើមេរៀនអ្វីមួយហើយ អ្នកគួរតែទាញប៊ិច សរសេររាល់អ្វីដែលអ្នកបានចាំ ពីការទន្ទេញកន្លងមក។

ការធ្វើបែបនេះ វាពិតជាជួយឲ្យអ្នកអាចចងចាំ បានយូរ ពោលគឺមិនងាយភ្លេចដោយងាយៗនោះទេ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះ ក៏បង្ហាញអំពីសមត្ថភាពនៃការចងចាំរបស់អ្នក ថាតើភ្លេចចំណុចអ្វីខ្លះ ដើម្បីអាចបំពេញបន្ថែមឡើងវិញ។

៤. ចាប់ផ្តើមទន្ទេញឡើងវិញ

ក្រោយពេលបានកត់ត្រាអ្វី ដែលអ្នកចាំចូលក្នុងសៀវភៅ ឬក្រដាសរួចហើយនោះ អ្នកគួរតែចាប់ផ្តើមទន្ទេញវាឡើងវិញ ដោយមិនត្រូវការមើលសៀវភៅឡើងវិញនោះទេ។ ត្រូវធ្វើបែបនេះជាច្រើនលើកច្រើនសារ ដើម្បីប្រាកដថា អ្នកចងចាំរាល់អ្វីដែលសំខាន់។
ការធ្វើបែបនេះ អាចជួយឲ្យអ្នក ចងចាំមេរៀនបានយូរ។

៥. ប្រាប់ ឬ បង្រៀនអ្វីដែលចាំទៅកាន់អ្នកដទៃ (បើមានពេល)

វិធីសាស្ត្រដ៏ សំខាន់បំផុត ដើម្បីធានានិរន្តរភាព នៃការចងចាំ អ្នកគួរតែឆ្លៀតពេលពន្យល់ ឬបង្រៀនចំណុចសំខាន់ៗ ទៅកាន់អ្នកដទៃ មានដូចជា មិត្តភក្ដិ ប្អូន ឬអ្នកណាដែលត្រូវការចំណេះដឹង ដែលអ្នកមាន។ ជាទូទៅ អ្នកអាចនឹងភ្លេចទៅវិញដោយងាយ ប្រសិនបើមិនបានរម្លឹកឡើងវិញជារឿយៗ ប៉ុន្តែ ប្រសិនបើអ្នកបង្រៀនមនុស្សជុំវិញខ្លួនវិញ នោះមេរៀន ឬចំណេះដឹងទាំងឡាយ ដែលខំទន្ទេញកន្លងមក នឹងស្ថិតក្នុងការចងចាំរបស់អ្នកដ៏យូរអង្វែង៕

អត្ថបទ៖ មាន សុខពិសិត
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028567833907097

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login