Point Center Login Help
Norway

បញ្ហាផ្ទាល់ខ្លួននៃលទ្ធផលរៀនសូត្រមិនល្អរបស់សិស្សានុសិស្ស ?

By: Rosa-KH
Date: 2021-08-06 22:53
Category: Study Experience
1228 0 0

បញ្ហាផ្ទាល់ខ្លួនរបស់សិស្ស អាចបណ្ដាលមកពីការពន្យារពេលបំពេញកិច្ចការសាលា ឬការរៀនសូត្ររបស់ខ្លួន ហើយទម្លាប់នេះ បានធ្វើឲ្យពួកគេចូលចិត្តបង្កើតលេសខ្ជិលឲ្យខ្លួនឯងជានិច្ច ដែលបានបង្អាក់ដំណើររីកចម្រើនទៅលើការរៀនសូត្ររបស់ពួកគេរហូតមក។

បញ្ហាមួយទៀត គឺមានសិស្សមួយចំនួនធ្វើមិនបានល្អទៅលើតេស្តប្រឡងនៅក្នុងថ្នាក់ ឬមានភាពអៀនខ្មាសក្នុងសកម្មភាពក្នុងថ្នាក់ជាដើម ដែលទាំងនេះសុទ្ធតែកំណត់ពិន្ទុរបស់ពួកគេ ប៉ុន្តែលទ្ធផលមិនល្អរបស់ពួកគេមិនបានបញ្ជាក់ពីការមិនខិតខំប្រឹងប្រែងរបស់ពួកគេនោះឡើយ។

ផ្ទុយទៅវិញ លទ្ធផលមិនល្អដែលទទួលបានពីការធ្វេសប្រហែស ព្រងើយកន្តើយរបស់សិស្សវិញនោះ មិនមែនជាបញ្ហាផ្ទាល់ខ្លួនដែលគួរឲ្យអត់ឱននោះទេ ព្រោះវាបញ្ជាក់ពីការមិនឲ្យតម្លៃទៅលើខ្លួនឯងសម្រាប់អនាគតដ៏ល្អដែលខ្លួននឹងទទួលបាន។

អត្ថបទ៖ មាន សុខពិសិត

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028537627243451

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login