Point Center Login Help
Norway

លទ្ធផលក្រោយពេលកុហក​​​​​​

By: Rosa-KH
Date: 2021-08-07 17:54
Category: Life
1133 0 0


ចេះតែកុហក ចេះតែមិននិយាយការពិត។ តើមានដឹងទេនៅពេលកុហកមានបញ្ហាអ្វីខ្លះដែលត្រូវប្រឈមនោះ?

១.នៅមិនសុខព្រោះមានចិត្តភ័យព្រួយបារម្ភព្រោះខ្លាចគេដឹងថាខ្លួននិយាយមិនពិត ខ្លាចគេចាប់កំហុសបាន

២. ការចងចាំមិនល្អតាមលងបន្លាច និងដក់ជាប់ក្នុងអារម្មណ៍ជានិច្ច (ព្រោះរឿងដែលគ្រប់គ្នាមិនដឹងតែក្នុងចិត្តខ្លួនដឹងច្បាស់ណាស់)

៣. បាត់បង់ទំនុកចិត្តពីអ្នកដ៏ទៃ គេលែងជឿខ្លួន ព្រោះឱ្យតែមានប្រវត្តិធ្លាប់កុហកគេតែងតែសង្ស័យ និងបាត់ជំនឿលើខ្លួន ហើយធ្វើឲ្យតម្លៃរបស់ខ្លួនធ្លាក់ទាប។

៤. ធ្វើឱ្យអ្នកដ៏ទៃឈឺចាប់ និងខកចិត្តដោយសារតែការកុហករបស់ខ្លួន (កុហកដែលធ្វើឱ្យប៉ះពាល់ដល់ដ៏ទៃគួរតែឈប់ទៅ)
៥. ប្រឈមមុខនឹងសេចក្តីពិត ការពិតអាចលាតត្រដាងគ្រប់ពេលរាល់ពេលដែលនិយាយមិនពិត ដូច្នេះបើសិនជាកុហករួចហើយចូរត្រៀមខ្លួនប្រឈមមុខនៅពេលដែលគេចាប់កំហុសបានផង។

សរុបមកវិញការកុហកក៏មិនមែនជារឿងមិនល្អទាំងអស់នោះទេបើសិនជាការកុហករបស់អ្នកមិនប៉ះពាល់ដល់អ្នកដ៍ទៃនោះ។ ឧទាហរណ៍៖ អ្នកកុហកខ្លួនឯង នេះមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដ៏ទៃឡើយតែវាប៉ះពាល់តែខ្លួនអ្នកមួយតែប៉ុណ្ណោះ។ មួយវិញទៀតការនិយាយកុហកដោយសារសុជីវធម៌ក៏មិនធ្វើឱ្យប៉ះដល់អ្នកដ៏ទៃដែរ។ឧទាហរណ៍៖ ធាតុពិតគេមិនសូវស្អាតតែអ្នកសរសើរថាគេស្អាតណាស់។ ទោះបីជានិយាយមិនពិតតែវាការឱ្យតម្លៃអ្នកដ៏ទៃព្រោះអ្នកមិនបានទៅបំផ្លាញទឹកចិត្ត និងផ្លូវអារម្មណ៍របស់គេឡើយ។ ចុងក្រោយចៀសវាងការកុហកដែលនាំឱ្យប៉ះដល់អ្នកដ៏ទៃ។

អត្ថបទ៖សេង នីតា/ Seng Nita

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028521153911765

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login