Point Center Login Help
Norway

ទម្លាប់របស់មហាសេដ្ឋី Bill Gate

By: Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)
Date: 2020-07-14 18:53
Category: Tips
1328 0 2

មហាសេដ្ឋីនៅលើពិភពលោកទាំងអស់ ពួកគេតែងតែមានទម្លាប់ខុសៗគ្នាក្នុងការរស់នៅប្រចាំថ្ងៃ។សម្រាប់មហាសេដ្ឋីដែលខ្ញុំនឹងលើយកមកនិយាយពីទម្លាប់រស់នៅប្រចាំល្អៗ របស់គាត់នៅពេលគឺលោក Bill Gate:

១.គេងឱ្យបានគ្រប់គាន់(៧ ម៉ោងឡើងទៅ)លោកបញ្ជាក់ថាការគេងឱ្យបានគ្រប់គ្រាន់វានឹងធ្វើឱ្យសុខភាពរាងកាយរបស់យើងរឹងមាំ ទាំងការគិតក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ។

២.ញាំអ្វីដែលផ្អែម ជាការពិតការញាំរបស់ផ្អែមវាធ្វើឱ្យយើងទទួលបានគ្លុយកូស ដើម្បីឱ្យសាពាង្គកាយរឹងមាំ។តែការបរិភោគនេះទាត់សោត លោកមិនចង់ឱ្យមានការបរិភោគដែលមានកម្រិតផ្អែមខ្លាំងពេកនោះទេ ពោះវាអាចបង្កជាជំងឺផ្សេងៗ។

៣.ហាត់ប្រាណ ការហាត់ប្រាណជារឿងសំខាន់ណាស់ ព្រោះវាជួយឱ្យយើងមានសុខភាពល្អ ទោះជារវល់យ៉ាងណាក៏ដោយលោកតែងតែឆ្លៀតពេលហាត់ប្រាណជានិច្ច។

៤.អាន(ការសែត,សៀវភៅ)លោក bill gate ជាមនុស្សចូលចិត្តអានបំផុត លោកតែងតែណែនាំសៀវភៅល្អៗ ថ្មីៗ ដល់អ្នកដែលនិយមចូលចិត្តអានសៀវភៅផងដែរ។

 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login