Point Center Login Help
Norway

សារៈប្រយោជន៍នៃការអានសៀវភៅ

By: Sopor
Date: 2021-07-13 16:00
Category: Work Experience
2692 0 1

ប្រធានបទ សារៈសំខាន់នៃការអានសៀវភៅ

*សៀវភៅជាឃ្លាំងប្រាជ្ញាដែលអ្នកនិពន្ធនិងកវីតែងតែលើកយកពីខ្លឹមសារណែនាំស្ដីពីការអានសៀវភៅយកមកសង្ខេបពីចំណេះដឹង តថភាពសង្គម ចំណុចល្អៗ ការកែទម្លាប់អាក្រក់មកជាការអានសៀវភៅឬការសិក្សាស្រាវជ្រាវតាមប្រព័ន្ធinternetដែលនាំយើងទៅរកការអភិវឌ្ឍន៏ ភាពជោគជ័យ ការកម្សាន្ដ ការផ្ដល់គំនិត ផ្ដល់ដំណេាះស្រាយ ។ ដូច្នោះយើងគួរគប្បីប្រឹងប្រែងជ្រើសរើសយកនូវសៀវភៅដែលមានការបណ្ដុះបណ្ដាលខ្ពស់នោះនិងទទួលបានផ្លែផ្លាខ្ពស់។

១.ផ្ដល់ជាការកម្សាន្ដអារម្មណ៍ បន្សាយការធុញថប់ ទុក្ខកង្វល់ក្នុងចិត្ត ការយល់ដឹងអំពីតថភាពសង្គមកាន់តែច្រើន ចម្រើនសតិបញ្ញា មានវិន័យ សីលធម៌ កើនចំណេះផ្នែកអក្សរសាស្រ្ដខ្មែរ.....។ បន្ថែមពីនេះសៀវភៅដែលមានការពេញនិយមរួមមាន៖

      _សៀវភៅអត្ថបទសិក្សា

      _សៀវភៅប្រលោមលោក

      _សៀវភៅវប្បធម៍ទូទៅ

      _សៀវភៅរឿងព្រេង

      _សៀវភៅរឿងនិទានខ្លីៗ

      _ច្បាប់ក្រមង៉ុយ....។

២.ការផ្ដល់ជាគំនិតដូចជា៖

បណ្ដុះអោយមនុស្សមានការព្យាយាម ពង្រឹងការស្រាវជ្រាវ មានការរុញច្រានទម្លាប់អាក្រក់ប្រកបដោយឆន្ទះ ភាពជឿជាក់ ជំនួយដល់ការគិតពិចារណាខ្ពស់ផងដែរ។

៣.ការផ្ដល់ជាដំណោះស្រាយលើបញ្ហា

ជួយជំនួយដល់ការគិតអំពីការដោះស្រាយបញ្ហាបានខ្លះដែលដកចេញពីសៀវភៅជាពិសេសទៅទៀតវាមានសារៈចំពោះទៅលើការក្រុមហ៊ុន អាជីវកម្ម សហគ្រិសតូចធំភាគច្រើនម្ចាស់កម្មសិទ្ធបានគំនិតពីការអានសៀវភៅ មជ្ឈដ្ឋានខាងក្រៅ បូករួមការដោះស្រាយ គិតពិចារណាបានល្អិតល្អិនបន្ថែមផង។ លើសពីនេះក៌មានបុគ្គលដែលជោគជ័យមួយចំនួនក៏មិនមើលតែភាពជោគជ័យតែមួយមុខនោះដែលពោលគឺគេមើលទៅដល់ភាពបរាជ័យរបស់ពួកគេផងដែរ។

៤.ការអានសៀវភៅជួយដល់អ្នកជោគជ័យក្នុងជីវិត

បើទោះបីជាការសិក្សាមានរយៈពេលយូរក៏ប៉ុន្ដែ​​ឳកាសជោគជ៏យច្រើនជាងអ្នកធម្មតាពីព្រោះអ្នកដែលបានការអានសៀវភៅបានរួមចំណែកក្នុងការបំផុសគំនិតថ្នីៗច្រើន រួមទាំងការផ្ដល់ជំនាញមួយដែលច្បាស់លាស់ ជាក់ស្ដែងដូចជាបុគ្គលល្បីៗដូចជា៖ លោកBill Gates, Elon Musk,Jack Ma,......

 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login