Point Center Login Help
Norway

១១ចំណុច លួងអារម្មណ៍អ្នក “ពីសិស្សនិទ្ទេសF ទៅសិស្សនិទ្ទេសA”

By: Rosa-KH
Date: 2021-07-14 12:27
Category: Tips
1296 0 3

១/. រៀនជាមួយគ្រូដែលយើងគិតថាគាត់អាចជួយជំរុញឱ្យយើងខំប្រឹងខ្លាំង

២/. សេពគប់ជាមួយអ្នកពូកែៗឱ្យបានច្រើន រួចរៀនដោះស្រាយ ជជែកវែកញែកដោះស្រាយលំហាត់ជាមួយគ្នា

៣/. នៅពេលមានអារម្មណ៍ខ្ជិលសូមចាប់កាន់ប៊ិក និងសៀវភៅភ្លាមហើយនិយាយថា “ខ្ញុំជាមនុស្សព្យាយាម ខ្ញុំជាមនុស្សមិនបោះបង់ ដូច្នេះខ្ញុំត្រូវតែយកឈ្នះលើអារម្មណ៍ខ្ជិល”

៤/. នៅពេលមានអារម្មណ៍ខឹងខ្លាំងត្រូវ “ញញឹម”

៥/. នៅពេលមានអារម្មណ៍ពិបាកចិត្តគិតមិនចេញត្រូវសម្រាកបន្តិចហើយនិយាយថា “មិនទាន់ហួសពេលទេ”

៦/. កុំព្យាយាមគិតពីពាក្យសម្ដី ឬទង្វើរបស់អ្នកដទៃច្រើនពេក បើគេមិនពេញចិត្តយើងវាជារឿងរបស់គេកុំទៅខ្វល់

៧/. រកប្រភពជំរុញទឹកចិត្តធំបំផុតរបស់យើង ព្រោះការលើកទឹកចិត្តជារឿងចាំបាច់បំផុតដែលនាំឱ្យយើងប្រឹង

៨/. ត្រូវទទួលស្គាល់ថាអ្នកណាក៏មានអារម្មណ៍ភ័យដូចតែយើងចឹង ដូច្នេះការភ័យខ្លាចគឺជារឿងធម្មតាទៅហើយ

៩/. ត្រូវដឹងឱ្យច្បាស់ថាសមត្ថភាពសិស្សនិទ្ទេសAខ្លាំងប៉ុណ្ណា? របៀបរៀនគេម៉េច? គេចេះភ័យអត់?

១០/. ត្រូវគោរពពាក្យសម្ដីខ្លួនឯង ដាក់វិន័យលើខ្លួនឯង

១១/. ផ្ដាច់ខ្លួនចេញពីទូរស័ព្ទ និងរឿងដែលគ្មានប្រយោជន៍

អត្ថបទ៖ សយ ចាន់ដេង


Reference:

https://web.facebook.com/permalink.php?story_fbid=280355843871373&id=113813623858930

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login