Point Center Login Help
Norway

វិធីយកនិទ្ទេសA សម្រាប់ប្អូនៗទី ១២

By: Rosa-KH
Date: 2021-07-14 12:23
Category: Tips
1926 0 2

Tips for Grade 12    

នេះអាចជា some tips តែប៉ុណ្ណោះ ប៉ុន្តែខ្ញុំចង់ចែករំលែកខ្លះកុំឱ្យសិស្សដែលគាត់គិតថាខ្លួនជាសិស្សមធ្យមម្នាក់តែមិនអាចបាននិទ្ទេសល្អបានដូចជាសិស្សពូកែ  (Practice makes perfect)

វាមិនស៉ីសងលើសិស្សពូកែអន់មធ្យមអីទេ អ្វីតែម្យ៉ាងដែលត្រូវប្រកាន់ខ្ជាប់គឺការប្តេជ្ញាចិត្តធ្វើឱ្យបាន កុំព្យាយាមរំពឹងព្រោះលទ្ធផលអាចចេញខុសពីការចង់បានរួចក៏មកអង្គុយហួសចិត្តស្តាយក្រោយ។ ផ្ទុយទៅវិញបើសិនជាមានការប្តេជ្ញាចិត្ត អ្វីៗនឹងដំណើរការបានល្អជាងនេះប្រៀបដូចជាយកការប្តេជ្ញានេះធ្វើជាសាំងជួយដុតបញ្ឆេះចិត្តជារៀងរាល់ថ្ងៃអញ្ចឹង ហើយទោះលទ្ធផលចេញមកបែបណាក៏ជាការខំប្រឹងប្រែងអស់ពីសមត្ថភាពយើងដែរ~~

អ្វីដែលគួរដឹងនោះគឺការប្រឡងអាចនឹងមកដល់ឆាប់ៗនេះ មិនជាប៉ុន្មានសិបថ្ងៃទៀតទេ (រាប់ជាថ្ងៃបានភ័យ  ) សង្វៀនប្រដាល់របស់យើងនឹងបើកការប្រកួត ប៉ុន្តែមិនជាថ្វីទេដរាបណាយើងត្រៀមខ្លួនរួចរាល់ ទោះមិនសូវរួចរាល់ក៏ត្រូវតែគិតថាបាន៨០%ដែរ ដើម្បីកុំឱ្យភ័យ។

៚ទី១ : កាលវិភាគ

ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនទោះជិតប្រឡងយ៉ាងណាក៏ដោយ មិនត្រូវលួចខ្ជិលទេ ព្យាយាមចូលរៀនឱ្យទៀង បើឈប់១ដងមិនអីទេកុំមកលេងឈប់ម្តង១អាទិត្យ ទោះគ្រូទេវតាក៏បង្រៀនប្អូនមិនចេះដែរហើយសាកគិតមើលថាអារម្មណ៍ពេលធ្វើអ្វីមួយបានសម្រេចវាអស្ចារ្យខ្លាំងប៉ុណ្ណា មានមោទនភាពយ៉ាងណាចំពោះសមិទ្ធផលរបស់ខ្លួនឯង នៅមានគ្រួសារបងប្អូនទៀតគាត់នឹងមានអារម្មណ៍យ៉ាងណាពេលយើងជោគជ័យ។ មួយវិញទៀតយើងត្រូវមានកាលវិភាគ សម្រាប់រៀនគួរ និងស្វ័យសិក្សា។ ឧទាហរណ៍នេះជាកាលវិភាគខ្ញុំកាលរៀនទី១២ មុនប្រលង៣ខែ ~~

បញ្ជាក់*ខ្ញុំមិនដែលទម្លាប់ងើបពេលព្រឹកទន្ទេញមេរៀនទេ

-រៀនគួររាល់ថ្ងៃ: ៦~៧ គីមី គ្រូ A

៧~១១ រៀនរដ្ឋ

១១~១២ ជីវៈ E-learning

១២~១ អនុគមន៍/ប្រូបាប គ្រូA

១~២ គណិត គ្រូB

២~៣ ជីវៈ គ្រូA

៣~៤ គណិតគ្រូ A

៤~៥ គណិត គ្រូB (ម៉ោងពិសេស)

៥~៦ ជីវៈ គ្រូB

៦:៣០~៧:៣០ រូប

-រៀនគួរសោរ៍~អាទិត្យ : ៩~១១ ប្រូបាប គ្រូC

១១~១ គីមីគ្រូB

៣~៥ ខ្មែរ

-ស្វ័យសិក្សា : ភាគច្រើនចាប់ពីម៉ោង ៨ឬ៩ ទៅ រហូតដល់១២~១យប់ (ធ្វើលំហាត់ណា មិនទាន់ចប់យកមកធ្វើបន្តឱ្យអស់) ។

•ផ្តោតលើមុខវិជា្ជជីវៈ គីមីជាងគេ គណិតមធ្យម ជាពិសេសវិញ្ញាសារបស់គ្រូ។ គីមីក៏រៀនមើលសំណួរខ្លះដែរ។

•រូបវិទ្យា ធ្វើវិញ្ញាសាចប់ពេលម៉ោងរៀនហើយ ត្រូវធ្វើនៅផ្ទះឱ្យចប់មួយទៀត។ កុំភ្លេចមើលសំណួរខ្លះផងទាក់ទងនឹងមុខវិជ្ជានេះ។

•រីឯប្រវត្តិទន្ទេញពេលប្រឡងប្រចាំខែ និងឆមាសជាប្រចាំ ពេលជិតប្រលងក៏មិនសូវខ្វល់ច្រើន។ ទិញសៀវភៅដែលបោះពុម្ពដោយក្រសួងមកមើលឱ្យច្រើនបន្តិច។

•ខ្មែរ តែងសេចក្តីធ្វើតែពេលម៉ោងរៀនទេព្រោះ អានរឿងហើយមុនថ្នាក់ទី១២ច្រើន អញ្ចឹងពេលទី១២ មុខវិជ្ជានេះមិនសូវជាពិបាកទេ សល់ពេលខ្លះផ្តោតលើមុខវិជ្ជាលំហាត់ផង ។ ត្រូវយល់ពីតម្លៃអប់រំនៃអក្សរសិល្ប៍នីមួយៗឱ្យច្បាស់ ទើបទាញចូលក្នុងតែងសេចក្តីបាន។ រឿងបើគ្មានពេលអាន ទេចូល YouTube ស្តាប់ល្ខោននិយាយតែម្តងក៏បានដែរ តែបើអានជាសៀវភៅប្រសើរជាង។ រៀនសរសេរដាក់ក្រដាសពេលប្រលងឱ្យហើយ និងset time ៩០នាទី សរសេរឱ្យបានមុននាទីដល់ ហើយក៏ត្រូវ ធ្វើ brainstorm គំនិតមុនសរសេរដែរ កុំសរសេរទាំងងងឹតងងល់។

•បន្ទាប់ពីរៀនជីវៈ E-learning ពេលព្រឹកហើយ ពេលយប់ជាពេលទន្ទេញដ៏ល្អ ទោះបីចូលក្នុងបន្ទប់ទឹកក៏មិនត្រូវទុកពេលចោលដែរ 

មេរៀនគួរទិញសៀវភៅគ្រូមកមើលសំណួរចម្លើយនៃមេរៀននីមួយៗ និងសៀវភៅសំណួរចម្លើយពីអ្នកនិពន្ធផ្សេងទៀតតាមបណ្ណាគារផ្សេងៗ។ ជីវៈជាមេរៀនត្រូវយល់មុនទន្ទេញមិនមែនទន្ទេញរត់មាត់ដូចគោតែមិនយល់ទេ ។

•ទី១២ អ្នកខ្លះក៏ឈប់រៀនអង់គ្លេសមួយរយៈ នឹងហើយខ្ញុំក៏ចឹងដែរ ប៉ុន្តែគប្បីរៀនធ្វើវិញ្ញាសាឆ្នាំចាស់ៗ និងទិញសៀវភៅលំហាត់អង់គ្លេសខ្លះមករៀនធ្វើដោយខ្លួនឯងខ្លះៗ កុំឱ្យភេ្លចទាំងអស់ពេក

•ប្រើទូរស័ព្ទឱ្យមានតម្លៃ download កម្មវិធីដែលហុចប្រយោជន៍ពេលនេះឱ្យបានច្រើន ដូចជា appរបស់លោក ជៀប គន្ធា , Periodic KH (តារាងគីមី), Demos (ខ្សែកោង អនុគមន៍) , E-school Cambodia , វចនានុក្រម សម្តេចសង្ឈរាជ ជួន ណាត, Khmer Legend (អក្សរសិល្ប៍ ប្រជាប្រិយ)។ល។

៚ទី២: វិន័យ

ទោះបីមានកាលវិភាគក៏ដោយបានគ្មានវិន័យទេ យើងនឹងចាប់ផ្តើមលែងគោរពតាមកាលវិភាគហើយបណ្តាលឱ្យការប្តេជ្ញាចិត្តថយចុះជាលំដាប់

•ផ្អាកការលេងបណ្តាញសង្គមគ្រប់ប្រភេទ បើបើកប្រើក៏មានបំណងមួយច្បាស់លាស់ដូចជា ឆាតសួរមេរៀនមិត្តភក្តិ ឬក៏គ្រូ ឬចង់ស្វែងរកវិញ្ញាសាតាម Online ជាដើម។

•ពេលរៀនត្រូវរៀន ពេលលេងចាំលេង កុំរៀនបណ្តើរលេងបណ្តើរ ចិត្តនិងសមាធិប្រមូលផ្តុំអាចមិននឹងនរ ដូច្នេះពេលធ្វើលំហាត់និងទន្ទេញមេរៀនគួរនៅតែម្នាក់ឯងបានហើយ។

•ដាក់វិន័យខ្លួនឯងថា បើធ្វើវិញ្ញសាទី....ចប់នឹងមិនចូលគេងជាដាច់ខាត វាអាចមើលទៅដាច់ណាត់ប៉ុន្តែវានឹងឱ្យយើងចេះដើរតាមវិន័យបានល្អជាងពេលណាទាំងអស់

•ពេលអង្គុយរៀនបើសិនជាមាននរណាគេរំខានគប្បីក្លាហានសុំឱ្យគេស្ងាត់ ឬរក comfort zone ដើម្បីអាចស្តាប់គ្រូបានល្អជាងនេះ

•Set Alarm រយៈពេលរៀនដូចជា ៤៥នាទីសម្រាកម្តង៥នាទី ចាំបន្តទៀត

៚ទី៣ : រកស្ទាយ៍រៀនផ្ទាល់ខ្លួន និងទីកន្លែង

ដូចជា

•រៀនម្នាក់ឯងឬក្រុមទើបយើងអាចយល់បានលឿន ។ ចំណុចនេះស៉ីសងលើយើងទេ ពេលខ្លះក៏ត្រូវការនៅម្នាក់ឯង ហើយពេលខ្លះទៀតក៏ត្រូវទន្ទេញមេរៀនជុំគ្នាទើបឆាប់ចាំ

•អ្នកខ្លះរៀនបណ្តើរស្តាប់ចម្រៀងបណ្តើរ (ចំណុចនេះមានប្រសិទ្ធភាពសម្រាប់ខ្ញុំ តែខ្ញុំស្តាប់វីដេអូបែប motivationបណ្តើរ ធ្វើលំហាត់បណ្តើរ)

•ទីកន្លែងរបស់ខ្ញុំគឺ ហាងកាហ្វេ ហើយទៅម្នាក់ឯងទើបធ្វើលំហាត់បានលឿនមិនសូវមានអ្នកនាំជជែក

ថែមទាំងស្តាប់កាសបើកសម្លេងខ្លាំងបញ្ចៀសសម្លេងពីមជ្ឈដ្ឋានជុំវិញ ។ វាអាចជាផ្ទះឬសាលារៀនក៏បានដែរ។

៚ទី៤ : កុំភ្លេចគិតពីសុខភាពឱ្យសោះ

មិនថារៀនដល់កម្រិតណាទេ ពេលយើងឈឺយើងជាអ្នកលំបាកខ្លួនឯង ហើយបើសិនជាមិនបានទៅរៀនទៀតរឹតតែពិបាកមួយតង់ទៀត ធ្វើឱ្យយើងដើរក្រោយគេមួយជំហាន អញ្ចឹងព្យាយាមគេងឱ្យបានគ្រប់គ្រាន់ បរិភោគឱ្យទៀងពេល អនាម័យខ្លួនជាប្រចាំ ផឹកទឹកឱ្យច្រើន ព្រោះបើកាលណាជម្ងឺរួមរឹត កម្លាំងកាយនឹងថមថយជានិច្ច។ ករណីឈឺខ្លាំងគួរសម្រាកនៅផ្ទះមួយរយៈ ចាំជាចាំបន្តដំណើរតទៀត ល្អទេ? 

៚ទី៥ : Practise ,Practise ,Practise

Practice makes perfect ជាquote ប្រចាំខ្លួនពេលខ្ញុំចង់ធ្វើអ្វី១ ឱ្យអស់ពីចិត្ត ។ បើកាលណាយើង practise ឧទាហរណ៍ដូចជាការធ្វើលំហាត់ដើម កាន់តែធ្វើកាន់តែចេះ កាន់តែធ្វើកាន់តែដឹងរបៀបគន្លឹះរបស់វា ដូច្នេះបើចង់ស្ទាត់ដៃ មានតែចាប់កាន់ប៊ិចធ្វើពេលនេះទេ។

៚ទី៦ : ថ្ងៃប្រឡង

គួរងើបចន្លោះម៉ោង៤~៥ព្រឹក មើលមេរៀនខ្លះៗកំដរអារម្មណ៍ តាំងចិត្តឱ្យស្ងប់ត្រៀមសម្ភារៈប្រដាប់ប្រដា កាត ហើយកុំភ្លេចរកអីទ្រាប់ពោះឱ្យហើយ មិនចាំបាច់ពាក់ស្បែកជើងប៉ាតាទេ ពាក់ស្បែកជើងក្រវ៉ាត់ល្អបំផុតកុំពិបាកពេលអប្បមាថឱ្យដោះឆែកខ្លួន ។ ពេលចូលដល់ក្នុងបន្ទប់ប្រលង ត្រូវប្រាប់ខ្លួនឯងថាមួយបន្ទប់នេះអញចេះជាងគេគ្មានអ្នកណាខ្លាំងជាងយើងទេ   ឃ្លានេះជួយលុបបំបាត់ការភ័យមួយភាគដែរ។

ចំណាំ* :គិតពីមុខវិជា្ជដែលចង់រៀននៅសាកលវិទ្យាល័យឱ្យហើយបណ្តើរៗក៏ល្អម្យ៉ាងដែរ ឬក៏គិតពីplanបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យគួរធ្វើអ្វីទៀត

រៀន/ធ្វើការ/រកស៉ី ?? ព្រោះនេះអាចជាកម្លាំងជួយឱ្យយើងព្យាយាមយកនិទ្ទេសដែលនឹងហុចផលណាមួយនាពេលអនាគតសម្រាប់យើង វាអាចចៃដន្យតែពេលខ្លះក៏យើងអាចរៀបផ្លូវត្រៀមដើរមុនបានដែរ។

ដោយក្តីគោរពស្រឡាញ់ សូមសំណាងល្អណា៎

 

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login