Point Center Login Help
Norway

ចាប់ផ្តើមថ្ងៃថ្មី! ព្រោះវាគឺជាឱកាសដ៏ល្អបំផុតសម្រាប់យើង ដោយសារតែជីវិតគឺជាការរៀនសូត្រដែមិនមានថ្ងៃបញ្ចប់។

By: Rosa-KH
Date: 2021-07-15 11:12
Category: Tips
1282 0 0

ពេលខ្លះវាអាចនឹងធ្វើឱ្យយើងខ្សោះកម្លាំង បាក់ទឹកចិត្ត ឈឺចាប់ សម្រក់ទឹកភ្នែក អស់សង្ឃឹម ជាដើម។ ប៉ុន្តែទោះជាយ៉ាងណាសូមយើងកុំសំងំយកនូវរឿងរ៉ាវទាំងនោះទុកក្នុងចិត្តយូរពេកអី ព្រោះវេលាក្នុងការចាប់ផ្តើមជាថ្មីសម្រាប់យើង មិនមែនយើងជាអ្នកកំណត់ឡើយ។

រឿងខ្លះនៅពេលដែលយើងព្យាយាមឈ្វេងយល់ពីវា វាក៏រឹតតែធ្វើឱ្យយើងមិនយល់។ គ្រាន់តែយើងព្រមទទួលយករឿងរ៉ាវដែលកើតមានឡើងឱ្យបាន ហើយបន្តដំណើរទៅមុខទៀត វាក៏មិនមានអ្វីដែលធ្វើឱ្យយើងខ្វាយខ្វល់ទៀតដែរ។

ត្រូវចាំថា ជីវិតគឺជាការតស៊ូ កុំរអ៊ូ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ហើយឈ្វេងយល់គ្រប់រឿងរ៉ាវក្នុងជីវិតទាំងអស់។ ដោយហេតុថាយើងត្រូវនៅជាមួយនឹងពេលវេលាដែលនៅសល់សម្រាប់ជីវិតរបស់យើងឱ្យបាន ហើយដោយមានក្តីសុខមុនវិនាទីចុងក្រោយ។

អត្ថបទដោយ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%B9%E1%9E%98%E1%9E%9F%E1%9E%B6%E1%9E%9A-KlemSa-100611288597701/photos/a.105573171434846/216178183707677

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login