Point Center Login Help
Norway

មនុស្សស្រីមិនមែនជា.............

By: Rosa-KH
Date: 2021-07-15 11:14
Category: Tips
1323 0 0

_មនុស្សមិនមែនជាឧបករណ៍ដែលងាយក្នុងការឱ្យអ្នកបោកប្រាស់ដល់ថ្នាក់ហ្នឹងទេ។ មនុស្សស្រីមួយចំនួនគ្រាន់តែតាមមិនទាន់ពីល្បិចពិសពុលរបស់អ្នកប៉ុណ្ណោះ តែបន្ទាប់ពីដឹងហើយនាងយល់គ្រប់យ៉ាងថាមនុស្សគ្រាន់តែជាភាវ:មានជីវិត ដែលនាងក៏អាចរស់ដោយគ្មានមនុស្សបាន។

_មនុស្សស្រីធ្វើគ្រប់យ៉ាងចំពោះមនុស្សដែលនាងស្រឡាញ់ ប៉ុន្តែមនុស្សស្រីក៏មិនមែនលះបង់គ្រប់យ៉ាងដោយសារតែមនុស្សប្រុសដែរ។ ការលះបង់របស់មនុស្សស្រីគឺមានដែនកំណត់ មិនមែនចេះតែទ្រាំលះបង់ដោយគ្មានបានអ្វីមកវិញដូចជាក្តីស្រឡាញ់ជាដើមទេ។

_មនុស្សស្រីមិនមែនជាស្រ្តីទន់ជ្រាយដូចដែលមនុស្សមួយចំនួនគិតឡើយ។ ភាពអវិជ្ជមាននៃមនុស្សប្រុសនឹងធ្វើឱ្យខ្លួនគេគិតដល់មនុស្សស្រីត្រឹមតែជាស្រ្តីដែលគ្មានសមត្ថភាពក្នុងការតបតអ្វីដល់ខ្លួនបាន។ ប៉ុន្តែតាមពិតមនុស្សមិនមែនបែបនោះទេ នាងនឹងជំទាស់នៅពេលដែលនាងទទួលរងនូវអយុត្តិធម៌ នាងនឹងក្លាហានបន្ទាប់ពីនាងទ្រាំលែងបាន នាងនឹងបញ្ចេញគ្រប់យ៉ាងដែលបានលាក់ទុកនៅខាងក្នុងចិត្ត បន្ទាប់ពីនាងឆ្អែតចិត្តគ្រប់គ្រាន់ពីនរណាម្នាក់។

អត្ថបទដោយ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%B9%E1%9E%98%E1%9E%9F%E1%9E%B6%E1%9E%9A-KlemSa-100611288597701/photos/a.105573171434846/215835440408618

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login