ត្រូវដឹងថា ព្រះអាទិត្យគឺរះមកដើម្បីបំភ្លឺលោក ដើម្បីផ្តល់ថាមពលដល់ជីវិតលើផែនដី ហើយជីវិតលើផែនដីរមែងតែដឹងគុណដល់ពន្លឺព្រះអាទិត្យ ថាព្រះអាទិត្យគឺពិតជាសំខាន់ និងជាអ្នកមានគុណសម្រាប់ពួកគេទាំងឡាយ។
យ៉ាងណាមិញពន្លឺព្រះអាទិត្យក៏មិនមែនសុទ្ធតែជាទីប្រាថ្នាសម្រាប់តម្រូវការនៃពួកវិញ្ញាណដែរ។
ហើយវាក៏មិនខុសគ្នាអ្វីប្លែកពីយើងដែរ។ ចូរកុំតក់ស្លុតប្រសិនជាមាននរណាម្នាក់មិនចូលចិត្ត ឬស្អប់អ្នក ឈ្នានីស ចេះតែចង់ឱ្យអ្នកបាត់បង់នូវកេរ្តិ៍ឈ្នោះ។ ត្រូវចាំថាមនុស្សទាំងអស់មិនមែនសុទ្ធតែស្រឡាញ់ចូលចិត្តយើងទេ ហើយអ្នកខ្លះទៀតគ្រាន់ធ្វើជាស្រឡាញ់យើងព្រោះតែចង់បានផលប្រយោជន៍អ្វីម្យ៉ាងទៅវិញប៉ុណ្ណោះ។
មានតែខ្លួនយើងប៉ុណ្ណោះដែលដឹងថាខ្លួនឯងជាមនុស្សបែបណា។ មិនបាច់បកស្រាយ ហើយក៏មិនបាច់ខាតពេលតាមរកហេតុផលដើម្បីបង្ហាញថាខ្លួនស្អាតស្អំទេ ទោះយ៉ាងណាអ្នកជឿលើយើងក៏នៅតែជឿ ហើយអ្នកមិនជឿលើយើងគេក៏នៅតែមិនជឿដដែល។
ចូរប្រាប់ខ្លួនឯងថា គ្មាននរណាម្នាក់ដែលអាចនឹងធ្វើឱ្យខ្លួនឈឺចាប់ ឬខ្វល់ខ្វាយបានឡើយ។
ត្រូវចាំពាក្យមួយឃ្លានេះទុកថា "ព្រះអាទិត្យមិនមែនជាទីប្រាថ្នានៃពពួកវិញ្ញាណឡើយ"។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://www.facebook.com/photo/?fbid=212761994049296&set=a.105573171434846
Comments: