Point Center Login Help
Norway

អារម្មណ៍ដែលគិតថាខ្លួនឯងជាមនុស្សដែលមិនពូកែ វានៅតែមានជាប់នឹងខ្លួនខ្ញុំជានិច្ច

By: Rosa-KH
Date: 2021-07-16 08:06
Category: Life
1264 0 0

អារម្មណ៍ដែលគិតថាខ្លួនឯងជាមនុស្សដែលមិនពូកែ វានៅតែមានជាប់នឹងខ្លួនខ្ញុំជានិច្ច។ ក៏ដឹងច្បាស់ថាមិនគួរក្នុងការគិតអវិជ្ជមានបែបនេះ តែឲ្យធ្វើយ៉ាងម៉េចបាន បើវាមិនមែនជារឿងងាយស្រួលដែលត្រូវមកបោកខ្លួនឯង ហើយត្រូវក្លែងធ្វើជាមើលមិនឃើញជាមួយនឹងការពិតនោះ។

បើទោះបីជាធ្លាប់មានអារម្មណ៍ឈឺចាប់ជាមួយការគិតបែបនេះនៅពេលខ្លះក៏ដោយ ប៉ុន្តែថ្ងៃនេះនៅពេលដែលស្គាល់ថា អ្វីទៅដែលហៅថាមិនពូកែ និងអ្វីទៅដែលហៅថាការមើលរំលង ខ្ញុំបែរជាសប្បាយចិត្តទៅវិញ។

ថ្ងៃនេះនៅពេលដែលខ្ញុំចាប់ផ្តើមមើលទៅវាម្តងទៀត ហើយក៏មានអារម្មណ៍ថាការឈឺចាប់ទាំងប៉ុន្មានវាបានចាកទៅពីចិត្តមួយនេះ។ អាចមកពីខ្ញុំយល់ ហើយទទួលយកនូវអារម្មណ៍មួយនេះបានថា បើទោះបីជាខ្ញុំមិនពូកែពិតមែន ក៏ដោយចុះ តែខ្ញុំក៏អាចស្កប់ស្កល់នៅពេលដែលបានសាកល្បងវា ហើយនៅចុងបញ្ចប់បើទោះបីជាខ្ញុំចាញ់ ក៏នៅតែសប្បាយ និងថ្លែងអំណរសាទរទៅដល់អ្នកដទៃដែលគេឈ្នះ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://www.facebook.com/photo?fbid=212702290721933&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login