Point Center Login Help
Norway

ផ្ទៃមេឃដែលកំពុងតែជះពន្លឺរស្មីដ៏ក្រហមឆ្អៅពីទិសខាងលិច

By: Rosa-KH
Date: 2021-07-16 08:11
Category: Life
1283 0 0

ផ្ទៃមេឃដែលកំពុងតែជះពន្លឺរស្មីដ៏ក្រហមឆ្អៅពីទិសខាងលិច...។ អារម្មណ៍ដែលកំពុងតែវិលវល់ជាមួយនឹងរឿងអតីតកាល វាចាប់ផ្តើមផុសចោទជាសំណួររាប់ពាន់សំណួរ ដោយមិនដឹងថាគួរឆ្លើយសំណួរមួយណាមុនឱ្យត្រូវនឹងកាលវេលាមួយនេះ។

មនុស្សម្នាក់ដែលធ្លាប់តែរីករាយប្រែក្លាយទៅជាមនុស្សដែលស្ងប់ស្ងាត់ រសាត់អណ្តែតអារម្មណ៍ទៅតាមសូរនៃខ្យល់។ សៀងសំនៀងវាយោបក់... ឱ! រូបខ្ញុំអើយ! តើខ្ញុំកំពុងតែគិតអ្វីនៅពេលនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលជួបនូវអារម្មណ៍មួយនេះដូចខ្ញុំ។

... ឧស្ម័ននៃខ្យល់បានចូលទៅដល់ពេញច្រមុះ។
តើខ្ញុំកំពុងដែលខូចចិត្តឬ? ទេ! ខ្ញុំមិនបានជួបនូវរឿងអ្វីដែលទាស់ចិត្ត ឬខកបំណងឡើយ តែហេតុអ្វីបានជាវាក្លាយទៅវាបែបនេះ?

សាយណ្ហ! តើអ្នកអាចប្រាប់ខ្ញុំបានទេ តើខ្ញុំកំពុងតែជួបនូវរឿងអ្វី? ហេតុការណ៍ដែលកើតឡើងខ្ញុំមិនទាន់បានត្រៀមខ្លួនទុកមុនឡើយ។ តើខ្ញុំត្រូវតែប្រឈមមុខនឹងវាឬយ៉ាងណា? ឱ! សាយណ្ហអើយ ហេតុអ្វីបានជាអ្នកមិនឆ្លើយនូវសំណួររបស់ខ្ញុំ តើអ្នកស្អប់ខ្ពើមរូបខ្ញុំមែនទេ? ខ្ញុំបានតែសួរ សួរហើយសួរទៀត តែមិនមាននរណាម្នាក់អាចឆ្លើយវាប្រាប់មកកាន់ខ្ញុំបានទេ ប្រហែលជាខ្ញុំត្រូវតែស្វែងរកនូវចម្លើយទាំងនោះដោយខ្លួនឯងហើយ ព្រោះវាបានកើតឡើងចំពោះរូបខ្ញុំ អ្នកដទៃអាចនឹងជួយអ្វីខ្ញុំបានទេ ប្រសិនបើខ្ញុំមិនព្រមដោះស្រាយវាដោយខ្លួនឯងនិងប្រកបដោយសន្តិវិធី។

សំណេរ: ខ្លឹមសារ-KlemSa


Reference:

https://www.facebook.com/photo?fbid=208510887807740&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login