Point Center Login Help
Norway

ព្រានសៀវភៅទាំងបីប្រភេទ

By: Rosa-KH
Date: 2021-07-16 08:18
Category: Tips
1256 0 0

១. លក្ខណ:ព្រានសៀវភៅទីមួយជាមនុស្សដែលស្រឡាញ់និងចូលចិត្តការអានសៀវភៅ មិនថានៅកន្លែងណា គេតែងតែយកសៀវភៅទៅជាមួយជានិច្ច។ អានសៀវភៅមិនរើសទីកន្លែងមិនរើសពេលវេលា យកចិត្តទុកដាក់គ្រប់ចំណុចដែលអានមិនឲ្យរំលងមួយចំណុចណាឡើយ ហើយថែមទាំងគូរទុកនូវចំណុចដេលពិសេសៗសម្រាប់ចំណាំនៅក្នុងសៀវភៅរបស់ខ្លួន។

២. ព្រានសៀវភៅប្រភេទទីពីរជាប្រភេទមនុស្សដែលស្រឡាញ់សៀវភៅខ្លាំង ប៉ុន្តែមិនមែនគ្រប់ចំណងជើងសៀវភៅទាំងអស់អាចក្នុងការទាក់ចិត្តគេឡើយ។ សៀវភៅដែលគេនឹងអានត្រូវតែជាសៀវភៅដែលប្លែក និងមានចំណងជើងដែលមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ហើយគ្រប់សៀវភៅដែលគេស្រឡាញ់ គេត្រូវតែជម្នះយកវាមកអានដើម្បីឈ្វេងយល់ឲ្យបានមិនថាត្រូវចំណាយពេលវេលាយូរប៉ុនណាក៏ដោយ។

៣. ព្រានសៀវភៅប្រភេទទីបីដែលអ្នកគួរតែប្រុងប្រយ័ត្នបំផុត គឺជាប្រភេទមនុស្សដែលចាប់អារម្មណ៍គ្រប់ចំណងជើងសៀវភៅ គេចូលចិត្តទិញសៀវភៅ ទិញមិនចេះស្កប់ស្កល់ ហើយគេក៏ទិញសៀវភៅជាច្រើនគ្រប់ចំណងជើង គ្រប់រសនិយម មិនថាជាប្រភេទប្រលោមលោកខ្មែរឬបរទេស សៀវភៅទស្សន:ផ្សេងៗដទៃទៀត គេគឺមានវាទាំងអស់។ ព្រានសៀវភៅប្រភេទនេះ គេមានសៀវភៅច្រើនរាប់មិនអស់ មើលទៅគួរឲ្យស្ងើចសរសើរ ហើយគេក៏តែងតែយកសៀវភៅដាក់តាមខ្លួនដែរ គឺគេយកមកតាមខ្លួនដើម្បីជាក្តីសុខរបស់គេប៉ុណ្ណោះមិនមែនយកមកអានឡើយ។ ហើយគ្រប់ចំណងជើងសៀវភៅដែលគេមានស្ទើរតែរាប់មកអស់នោះ មានត្រឹមតែពីរ ឬបីក្បាលនោះទេដែលគេអាន ក្រៅពីនោះគេគ្រាន់តែទិញវាមកដើម្បីតែដាក់តាំងក្នុងបន្ទប់របស់គេទេ។

អត្ថបទ: ខ្លឹមសារ-KlemSa
 


Reference:

https://www.facebook.com/photo?fbid=205708378087991&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login