Point Center Login Help
Norway

មនុស្សស្រីបីប្រភេទដែលអ្នកគួរដឹង

By: Rosa-KH
Date: 2021-07-17 10:37
Category: Life
1419 0 0

១.សម្តីផ្អែមកាយវិការទាក់ទាញ: នាងអាចនឹងលាក់ពិសពុលនៅខាងក្នុងក៏ថាបាន។ មនុស្សស្រីប្រភេទនេះបើអាចយើងគួរតែប្រុងប្រយ័ត្នឱ្យមែនទែន ចៀសវៀងត្រូវក្រញាំបិសាចរបស់នាងចាក់ចំកណ្តាលដើមទ្រូងអាចធ្វើឱ្យអ្នកមានរបួសក្លាយហើយគ្មានថ្ងៃជាសះស្បើយឡើយ។ ពាក្យផ្អែមអាចបង្កប់នូវពិស ហើយកាយវិការទាក់ទាញអាចជាល្បិច បើអ្នកជឿថាវាជារឿងពិត មិនយូរប៉ុន្មានពិសនោះនឹងជ្រាបម្តងបន្តិចៗរហូតចូលពាសពេញរាងកាយរបស់អ្នក ហើយចុងបញ្ចប់អ្នកក៏ត្រូវស្លាប់ដោយមិនដឹងខ្លួនថា នារីប្រភេទនេះគួរឱ្យខ្លាចប៉ុនណា។

២.ចរិយាសោះអង្គើយមិនសូវនិយាយស្តី: មិនប្រាកដថានាងជាមនុស្សគួរឱ្យខ្លាចទេ។ នាងមិនសូវរវល់ជាមួយអ្នកណា ដោយសារតែមកពីនាងមិនចូលចិត្ត មិនចាប់អារម្មណ៍នឹងអ្វីដែលអ្នកផ្សេងយល់ថាល្អ ព្រោះនាងមានរឿងផ្សេង ហើយចំណង់ផ្សេងខុសពីអ្នកដទៃឯទៀត ទើបគ្រប់គ្នាមើលមកនាងថាជាមនុស្សមិនល្អ។ សោះអង្គើយ ព្រោះស្អប់នូវអំពើដែលមិនល្អរបស់មនុស្ស មិនសូវនិយាយស្តីអាចមកពីនាងមិនចង់រវល់ជាមួយបញ្ហាមិនត្រូវរឿងនៃមនុស្សដែលចេះតែបង្កើតឡើង។

៣.ក្រសែភ្នែកមុត: បុរសណាដែលបានមនុស្សស្រីបែបនេះមកធ្វើជាគូប្រហែលជាត្រូវប្រយ័ត្នបន្តិចហើយ។ នាងមិនសូវនិយាយស្តីច្រើនទេ តែកែវភ្នែករបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថានាងកំពុងគិត ហើយចង់ធ្វើអ្វីនោះ។ មនុស្សស្រីប្រភេទនេះ ស្អប់គឺស្អប់ បើស្រឡាញ់គឺស្រឡាញ់ នាងមិនចូលចិត្តភាពរញ៉េរញ៉ៃច្រើន ហើយឱ្យឱកាសមនុស្សតែមួយដងគត់ វានឹងមិនមានជាលើកទីពីរ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=200019755323520&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login