Point Center Login Help
Norway

តើមនុស្សឆ្លាតគេមិនចាំអ្វីខ្លះ?

By: Rosa-KH
Date: 2021-07-17 10:47
Category: Skill Experience
1109 0 1

១. មិនចាំឱ្យការងារមករក ប៉ុន្តែគេនឹងទៅរកការងារដែលត្រូវធ្វើ។ ធ្វើកិច្ចការដែលត្រូវធ្វើយ៉ាងយកចិត្តទុកដាក់នៅពេលព្រឹកត្រូវធ្វើឱ្យអស់ មិនថាការងារតូចតាច ឬធំដុំក៏ដោយហើយធ្វើវាឱ្យរួច។

២.មិនចាំពេលណានឹងទំនេរ មិនខ្វល់ថានឹងទំនេរពេលណា។ គ្រប់យ៉ាងវានៅត្រង់ការបែងចែកពេលវេលា ចាត់វេលាទំនេរឱ្យសម ប្រើវាឱ្យសមតម្លៃ យកវេលាមកឱ្យខ្លួនឯង ហើយកុំភ្លេចបែងចែកវេលាហ្នឹងជាមួយរឿងដែលមានប្រយោជន៍សម្រាប់សង្គមផង។

៣. មិនចាំភាពសម្បូរបែប។ សេចក្តីលំបាកគឺអ្វីដែលយើងគិតខ្លួនឯង មនុស្សដែលជោគជ័យភាគច្រើនយល់នូវអ្វីទាំងអស់នេះ ហើយនឹងមិនយកពាក្យថា "សម្បូរបែប" មកដើម្បីឱ្យខ្លួនឯងពិបាកឡើយ មិនថាពេលហ្នឹងអាចនៅមិនព្រមប៉ុណ្ណាក៏នឹងព្យាយាម។

៤. មិនចាំឱ្យអ្នកណាមកប្រាប់ថាខ្លួនជាមនុស្សល្អ។ ធ្វើរឿងល្អៗ វាក៏ជារឿងល្អស្រាប់ហើយ។

៥. មិនចាំរៀនបែបជោគជ័យតាមនរណា។ ច្រើននាក់ព្យាយាមធ្វើឱ្យយើងជឿថាភាពជោគជ័យត្រូវធ្វើបែបនេះ បែបនោះ។ ប៉ុន្តែជឿចុះអ្វីដែលល្អបំផុតគឺយើងជាអ្នកកំណត់សេចក្តីសម្រេច ហើយកំណត់ផែនការនៃបែបរបស់យើងថាចង់ក្លាយជាបែបណា។

៦. មិនចាំថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី។ គ្រប់ពេលគឺជាការផ្លាស់ប្តូរ រាល់នាទីគឺជាពេលដែលមនុស្សអាចកែប្រែខ្លួនឯង។

៧. មិនចាំឱ្យអ្នកណាមកនស្រឡាញ់ខ្លួន។ ខ្លួនជាទីពំនាក់នៃខ្លួនឯង បើគេមិនស្រឡាញ់យើងក៏រៀនក្នុងស្រឡាញ់ខ្លួនឯងទៅ មិនបាច់ចាំអ្នកណាមកស្រឡាញ់ទេ។

៨. មិនចាំក្នុងការធ្វើ។ រីករាយផងណាអ្នក ប្រសិនជាអានដល់ចំណុចនេះមានន័យថាយើងតាំងចិត្តក្នុងការមិនចាំអ្វីទាំងអស់នោះហើយ។ ធ្វើវាបន្តរៀនចុះ ចូរកុំចាំអី។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=195953709063458&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login