Point Center Login Help
Norway

នរណាម្នាក់ដែលយល់ចិត្ត វាប្រហែលមានតែខ្លួនឯងនេះហើយ

By: Rosa-KH
Date: 2021-07-17 10:52
Category: Life
1100 0 0

បើសួរថាហត់ទេ? ចម្លើយក៏គ្រាន់តែឆ្លើយយកលេសតែប៉ុណ្ណឹងថាមិនអីទេ មិនហត់ទេ។ តែធាតុពិតវាមិនដូច្នោះឡើយ ហត់ដូចគ្នា ធុញថប់ដូចគ្នា ហើយក៏ចង់មាននរណាម្នាក់ដែលគេអាចទទួលយករឿងគ្រប់យ៉ាងរបស់យើងបាន ដោយមិនប្រកាន់ថាយើងជាអ្នកណា មកពីណា មានឋានៈអ្វី ខ្មៅឬស្គម មានឬមួយក៏ក្រ...។

ដោយសារតែនៅរកមិនទាន់ឃើញ ក៏នៅម្នាក់ឯងមកដល់សព្វថ្ងៃនេះ។ ទៅណាក៏ម្នាក់ឯងវាសប្បាយ តែក៏មិនសប្បាយណាស់ណា ចង់មានគ្នា ចង់បានរូបស្អាតៗមកផុសត៍ ចង់មានវេលាជាមួយមនុស្សជាទីស្រឡាញ់តែក៏មិនដឹងគេនៅឯណា។ គិតទៅគួរឱ្យអស់សំណើចណាស់ គេគ្រប់គ្នាមានគូ មានគ្រួសារ មានកូនអស់ហើយនៅឡើយតែខ្ញុំ មិនទាន់ទាំងឈប់ឡិកឡក់ផង។

ណ្ហើយ! វាក៏មិនអីដែរ នៅចាំមើលនរណាម្នាក់ដែលគេអាចទទួលយកខ្ញុំនូវបែបជារូបខ្ញុំពេលនេះទៅចុះ។ នរណាម្នាក់ដែលយល់ចិត្តខ្ញុំនោះប្រហែលជាមានតែរូបខ្ញុំខ្លួនឯងនេះហើយដែលដឹងនិងយល់ពីខ្លួនឯងច្បាស់បំផុត ហើយក៏គ្មានអ្នកណាដឹងច្បាស់ជាងនេះទៀតដែរ។

ស្រឡាញ់ខ្លួនឯងឱ្យច្រើន មើលថែខ្លួនឯងឱ្យល្អ ផ្តោតសំខាន់លើចំណង់វិជ្ជមានរបស់ខ្លួនឯង គោរពខ្លួនឯង វាល្អខ្លាំងណាស់ទៅហើយ។ បើចាំឱ្យអ្នកដទៃមកយល់ចិត្តយើងវាអាចនឹងមិនងាយនោះទេ មានតែខ្លួនឯងប៉ុណ្ណោះដែលជាទីពំនាក់ដ៏ស្មោះត្រង់សម្រាប់ខ្លួនឯង។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=195449845780511&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login