បេះដូងអូនពោពេញដោយមនោសញ្ចេតនា រឿងកន្លងមកវាប្រហែលមកពីអូនស្រឡាញ់បងខ្លាំងពេកហើយ។
_ជេរស្តីចុះ! អូនពិតជាមិនអាចរស់ខ្វះបងបានឡើយ ដួងចិត្តរបស់អូនវាមានតែបងតែម្នាក់គត់។
_ស្នាមអនុស្សាទាំងប៉ុន្មានវានៅតែដក់ជាប់ក្នុងបេះដូងអូនជានិច្ច។ បងជាបុរសទីមួយដែលអូនហ៊ានដាក់ចិត្តស្រឡាញ់។
_បងដឹងទេ? ទម្រាំតែអាចជួបមនុស្សម្នាក់ដែលខំតាមស្វែងរកវាមិនមែនជារឿងងាយស្រួលឡើយ។
_ទឹកភ្នែកដែលហូរមកវាបង្ហាញឲ្យឃើញពីជម្រៅនៃសម្រេចក្តីស្រឡាញ់ដែលអូនមានចំពោះបង។
_ស្នេហា វាត្រឹមតែជាពាក្យពីរម៉ាត់។ ប៉ុន្តែវាពិតជាមានអត្ថន័យសម្រាប់នារីម្នាក់ដែលរងចាំវាមកជាយូរ។
_បើពិតអភូតហេតុមានពិត សូមឱ្យយើងទាំងពីរបានរស់នៅជាមួយគ្នារហូតដល់គ្រាចុងក្រោយនៃអវសានជីវិតផងទៅចុះ។
_មនោសញ្ចេតនាមួយនេះទោះបីជាគ្មានបងក៏វាមិនអាចមានថ្ងៃបញ្ចប់ដែរដរាបណានៅតែមានវត្តមានអូននៅទីនេះ។
ស្មេរ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=193713342620828&set=a.105573171434846
Comments: