ពីដើមកាលមិនទាន់មានបច្ចេកទេសជឿនលឿន មនុស្សយកការជួបជុំជារឿងដែលសប្បាយរីករាយបំផុត ហើយឱ្យភាពសំខាន់លើមនុស្សជុំវិញខ្លួន។ ប៉ុន្តែដល់សម្លឹងមកមើលបច្ចុប្បន្នកាលវាហាក់ដូចជាប្រែប្រួលស្ទើរតែ៣៦០ដឺក្រេ ដែលមនុស្សឱ្យភាពសំខាន់លើ:
_ទោះជួបជុំគ្នាក៏បរិយាកាសហាក់មើលទៅដូចជាសោះអង្គើយ។ អង្គុយទល់មុខគ្នា តែចិត្តហាក់ឃ្លាតឆ្ងាយពីគ្នា អារម្មណ៍មិននៅនឹងខ្លួន។
_នៅពេលដែលមានបញ្ហាគេមិនចូលចិត្តនិយាយទល់មុខគ្នា ឬដោះស្រាយដោយផ្ទាល់ទេ។ ប៉ុន្តែគេយកការណ៍ទាំងនោះទៅសរសេរបង្ហោះលើបណ្ដាញសង្គមដើម្បីយក Like share លើទំព័រទៅវិញ។
_អង្គុយញាុំបាយក៏ចុច ជីវិតជាប់ជាមួយប្រព័ន្ធអិនធឺណេត ភ្លេចគិតដល់អារម្មណ៍មនុស្សដែលនៅក្បែរខ្លួន ដែលគេចាំទទួលការចាប់អារម្មណ៍ពីខ្លួន។
_ខ្វល់ខ្វាយតែពី Friend នៅក្នុងបណ្តាញសង្គម ភ្លេចយកចិត្តទុកដាក់ជាមួយមនុស្សដែលនៅក្នុងជីវិតពិត។
_លែងព្រួយថានឹងត្រូវបាត់បង់នរណាហើយ ឱ្យតែបានចំនួន Like មនុស្សលែងខ្លាចបាត់បង់កិត្តិយសហើយ សុខចិត្តយកមុខមាត់របស់ខ្លួនមកចោលនៅកណ្តាលហ្វូងមនុស្សក្នុងបណ្តាញ ដើម្បីតែចង់ល្បី។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=190479766277519&set=a.105573171434846
Comments: