Point Center Login Help
Norway

ស្នេហាជាទិដ្ឋភាពដ៏ស្រស់ស្អាត

By: Rosa-KH
Date: 2021-07-18 09:48
Category: Life
971 0 0

ការដែលមនុស្សពីរនាក់ស្រឡាញ់គ្នាវាគឺជារូបភាពដែលស្រស់ស្អាតស្រាប់ទៅហើយ។ ប៉ុន្តែមិនដឹងថាទិដ្ឋភាពនោះវានឹងអាចបន្តបានយូរប៉ុនណា? យល់ថាអារម្មណ៍នៃមនុស្សតែងតែមិនទៀង សុខៗក៏ល្អ មួយសន្ទុះក្រោយមកក៏ស្រាប់តែអន់ចិត្ត ពិបាកចិត្តដោយមិនដឹងខ្លួន ហើយក៏ទៅជះកំហឹងដាក់មនុស្សដែលគេមិនដឹងអី។

យល់ថាការដែលមនុស្សពីរនាក់ចែកផ្លូវគ្នាក៏គ្មានអ្វីក្រៅតែអំពីការមិនយល់ចិត្តគ្នា និងការយកតែចិត្តខ្លួនឯង។ នៅពេលដែលដល់ថ្ងៃមួយដែលកំហឹងរបស់យើងចេះតែបញ្ចេញ មិនចេះលាក់ អ្នកដែលនៅខាងៗយើងគេស្រាប់តែអស់ការអត់ធន់ គេឆ្អែត ឆ្អែតនឹងទង្វើដែលគ្មានហេតុផល ឆ្អែតនឹងការប្រព្រឹត្តដែលយើងធ្វើដាក់គេទាំងដែលគេមិនបានដឹងរឿងអ្វីជាមួយសោះយើងឡើយ ហើយពេលនោះគេក៏ចាកចេញ។

នៅពេលដែលគេចាកចេញហើយយើងមិនបាច់ព្យាយាមក្នុងការហាមឃាត់គេ ព្រោះវាគ្មានប្រយោជន៍អ្វីដែលគេនៅទ្រាំធន់ជាមួយមនុស្សដូចជាយើងទេ។ កុំសោកស្តាយប្រសិនជាគេទៅ ដោះលែងគេចុះ ដោះលែងឱ្យគេទទួលបានសេរីភាព និងជីវិតដែលមិនចាំបាច់ធន់ដូចនៅជាមួយយើង។ ទិដ្ឋភាពដ៏ស្រស់ស្អាតក៏ប្រែទៅជាក្រៀមស្រពោន ហើយប្រហែលជាមិនងាយក្នុងការស្រស់បំព្រងឡើងវិញ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=189576389701190&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login