Point Center Login Help
Norway

ប្រធានបទ : ដំណើរផ្សងព្រេង

By: Rosa-KH
Date: 2021-07-19 07:50
Category: Life
1167 0 0

ញុំមិនដឹងនោះទេថាពេលនេះខ្ញុំកំពុងតែទៅណា ដឹងត្រឹមតែម្យ៉ាងថាខ្ញុំនឹងដើរទៅ មិនថាវាជួបឧបសគ្គ ឬលំបាកយ៉ាងណាក៏ដោយ។ ដើរបណ្តើរគិតបណ្តើរសិនទៅ វាល្អជាជាងការដែលឈរកន្លែងដដែលមិនព្រមដើរទៅណា វាគឺពិតជាគួរឱ្យធុញណាស់ ហើយក៏គ្មានអ្វីរីកចម្រើនដែរ។ មិនថាកន្លងមកមានមនុស្សប៉ុន្មាននាក់ដែលគេមើលងាយ បន្ទាបបន្ថោកយ៉ាងក៏ដោយ ក៏បេះដូងមួយនេះមិនត្រូវព្រមចុះចាញ់នឹងមនុស្សទាំងនោះឡើយ។

ទទួលស្គាល់ណាថាការដែលរៀននៅសាលា វាពិតជាលំបាក វាគួរឱ្យរំខាន ហើយក៏រៀនមិនចេះ រៀនមិនចូល ព្រោះវាមិនមែនជាចំណង់។ ប៉ុន្តែក៏មិនប្រាកដថា សិស្សដែលរៀនអន់នៅក្នុងថ្នាក់ គេនឹងមិនអាចប្រឈមនឹងផ្លូវជីវិតនេះបានទេ។
ចូរជឿជាក់លើខ្លួនឯង ជឿជាក់លើសមត្ថភាពខ្លួនឯង ទោះបីជាអតីតយើងជាមនុស្សបែបណា ប្រវត្តិយ៉ាងម៉េចវាលែងសំខាន់សម្រាប់បច្ចុប្បន្នកាលនេះទៀតហើយ។ កន្លងមកយើងអាចមិនចង់ដើរទៅណា ដោយសារតែភាពភ័យខ្លាច តែពេលនេះយើងអាចចេញដើរបានហើយ វាក៏ល្អជាងនៅមួយកន្លែងដោយមិនព្រមធ្វើអ្វី។

ផ្លូវខាងមុខយើងមិនដឹងនោះឡើយ ថាវាមានអ្វីខ្លះ ព្រោះអីយើងមិនធ្លាប់បានដើរឆ្លងកាត់។ វាក៏មិនជាអ្វីដែរ នៅពេលមិនទៀតនេះយើងនឹងស្គាល់ផ្លូវនោះហើយ។ បច្ចុប្បន្នកាលត្រូវតែដើរជាមួយផ្លូវដែលជ្រើស ដំណើរផ្សងព្រេងវាមិនដូចជាដំណើរនៃការដឹងមុនថានឹងមានអ្វីកើតឡើងនោះឡើយ ដូច្នេះហើយសូមកុំបាក់ទឹកចិត្ត ឬដើរត្រឡប់ថយក្រោយមកវិញអី សម្រេចតែដើរហើយក៏ត្រូវតែដើរឱ្យដល់ទីបំផុត ទោះបីជាវាលំបាក ឬជួបឧបសគ្គរារាំងបែបម៉េចក៏តាម។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=185456233446539&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login