Point Center Login Help
Norway

រឿងសេះ និងមេរៀនត្រូវចងចាំ

By: Rosa-KH
Date: 2021-07-21 06:12
Category: Tips
1434 0 0

មានកសិករម្នាក់មានសេះពីរក្បាល អូសរទេះ២ផ្សេងគ្នា។ សេះមួយក្បាលរត់លឿន ឯមួយក្បាលទៀតរត់យឺតៗ ដោយរត់បណ្ដើរ ទំពារស្មៅបណ្ដើរ។ ម្ចាស់សេះឃើញបែបនេះ ក៏យកឥវ៉ាន់ទាំងប៉ុន្មានពីរទេះសេះដែលរត់យឺត ទៅដាក់លើរទេះសេះដែលរត់លឿន។

សេះដែលខ្ចិលច្រអូសនោះក៏សើចហើយគិតក្នុងចិត្ដថា “ហាហា! លោកបងឯងកាន់តែប្រឹង កាន់តែត្រូវគេប្រើប្រាស់”។

តែមិននឹកស្មានថា ស្របពេលនោះ ម្ចាស់សេះក៏បានគិតក្នុងចិត្តថា “ប្រើសេះមួយក្បាលគឺគ្រប់គ្រាន់ហើយ ហេតុអ្វីត្រូវចិញ្ចឹមសេះដល់ទៅ២ក្បាល?”

ចុងក្រោយ សេះដែលខ្ចិលច្រអូសនោះ ត្រូវបានគេយកទៅកាប់សាច់ ។ នេះគឺជាលិទ្ធផលរបស់សេះខ្ចិលច្រអូស ។

មេរៀនរបស់សេះខាងលើ អាចដកជាមេរៀនសម្រាប់ជីវិត ក៏ដូចជាក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងចំណោមមនុស្សគ្រប់គ្នា ចំពោះបុគ្គលណាដែលប្រឹងប្រែង ឧស្សាហ៍ព្យាយាម គេនោះនឹងទទួលបានសមិទ្ធផលដ៏គាប់ចិត្ដ ។ ផ្ទុយមកវិញ បើបុគ្គលណាដែលខ្ចិលច្រអូស មានលេសគេចវេះរាល់បញ្ហា គេនោះនឹងទទួលបានតែភាពអន្ដរាយផ្នែកហិរញ្ញវត្ថុ ក៏ដូចជាជីវិតពោរពេញដោយការខ្វះខាត។ បើគេមើលឃើញថា មានអ្នកក៏បានឬគ្មានអ្នកក៏បាន នោះអ្នកនឹងត្រូវគេធាក់ចេញជាមិនខាន។

“អាណាចក្រនៃភាពជោគជ័យ មិនមានដានជើងមនុស្សខ្ចិលច្រអូសឡើយ”។ នៅក្មេង អ្នកគួរតែធ្វើឲ្យក្ដីស្រមៃរបស់ក្លាយជាការពិត។ លោកស្ទីវចប (Steve Jobs) ធ្លាប់និយាយថា “នៅអាយុ២០ឆ្នាំ ខ្ញុំមិនដែលបានសម្រាក់ទេ សូម្បីតែមួយថ្ងៃ”។ យើងមានសុខភាព បញ្ញា និងស្មារតី ជាពិសេសមានឳកាសក្នុងការដេញតាមក្ដីស្រមៃខ្លួន។ ដូចនេះ កុំខ្ចឹលច្រអូស ឬមានទម្លាប់ពន្យាពេល បើអ្នកមានក្ដីស្រមៃ ចូរចាប់ផ្ដើមធ្វើវាពីពេលនេះទៅ ។ អ្នកអាចឈប់ហត់ តែអ្នកមិនអាចឈប់ដើរដោយនៅមួយកន្លែងបានទេ៕ 

 ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/177356054427489

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login