Point Center Login Help
Norway

រឿងបុរសរែកទឹក២នាក់...

By: Rosa-KH
Date: 2021-07-21 06:19
Category: Tips
1384 0 1

មានបុរស២នាក់ ដែលរស់នៅលើកំពូលភ្នំ២ជិតគ្នា។ នៅចំកណ្ដាលភ្នំមានព្រែកមួយ ជារៀងរាល់ព្រឹកបុរសទាំងពីរនាក់នោះ ចុះពីលើភ្នំដើម្បីរែកទឹក យូរទៅពួកគាត់ក៏ក្លាយទៅជាមិត្ដភ័ក្ដនឹងគ្នា។

ធ្មេចបើកៗ ៥ឆ្នាំកន្លងផុតទៅ។ មានថ្ងៃមួយ បុរសនៅភ្នំខាងស្ដាំមិនមករែកទឹក ធ្វើឲ្យបុរសនៅភ្នំខាងឆ្វេងគិតក្នុងចិត្ដថា ប្រហែលជាមិត្ដខ្ញុំគេងហួសម៉ោងហើយ បានជាមិនឃើញចុះមករែកទឹក។

មួយសប្ដាហ៍កន្លងផុតទៅ បុរសដែលនៅភ្នំខាងស្ដាំនៅតែមិនមករែកទឹក ទើបបុរសនៅភ្នំខាងឆ្វេងគិតថា “មិត្ដខ្ញុំប្រហែលមានជំងឺហើយ ខ្ញុំត្រូវទៅសួរសុខទុក្ខគាត់សិន ក្រែងលោអាចជួយគាត់បានខ្លះ។”

ប៉ុន្ដែពេលទៅដល់ គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិត្ដភ័ក្ដរបស់គាត់កំពុងហាត់ប្រាណយ៉ាងរហ័សរហួននៅមុខផ្ទះរបស់ខ្លួន មើលទៅមិនដូចជាអ្នកឈឺនោះទេ។ គាត់ក៏បានសួរដោយឆ្ងល់ថា “មួយអាទិត្យហើយ លោកមិនចុះរែកទឹក តើលោកបានទឹកឯណាយកមកផឹក?”

មិត្ដភ័ក្ដិគាត់ ក៏បាននាំគាត់ទៅក្រោយផ្ទះ ចង្អុលទៅអណ្ដូងមួយ រួចនិយាយថា “ប្រាំឆ្នាំមកនេះ រាល់ពេលទំនេរ ខ្ញុំតែងតែមកជីកអណ្ដូងនៅទីនេះ ទោះបីជាពេលខ្លះរវល់ ប៉ុន្ដែជីកបានប៉ុនណាគឺល្អប៉ុននោះដែរ។ ពេលនេះជីកដល់ទឹកហើយ ខ្ញុំមិនចាំបាច់ចុះភ្នំរែកទឹកទៀតទេ។”

មេរៀននៅទីនេះចង់បង្រៀនថា៖

ថ្ងៃនេះគឺជាលិទ្ធិផលនៃការប្រឹងប្រែងពីម្សិលមិញ។ ឯការប្រឹងប្រែងក្នុងថ្ងៃនេះ គឺជាក្ដីសង្ឃឹមសម្រាប់ថ្ងៃស្អែក។ ខែឆ្នាំកន្លងផុតទៅ អាយុចាស់ក៏មកដល់ សូមគិតទុកក្នុងចិត្ដថា នៅពេលណាដែលអ្នកគ្មានកម្លាំងរែកទឹកទៀត អ្នកក៏នៅតែមានទឹកសម្រាប់ផឹក។

ស្របពេលដែលអ្នកកំពុងធ្វើការឲ្យគេ ចូរបើកអាជីវកម្មមួយ ឬធ្វើការវិនិយោគដ៏ឆ្លាតវៃ ដើម្បីរកប្រភពចំណូលផ្សេងទៀត ដែលអាចធានាដល់ការរស់នៅរបស់អ្នក ពេលដែលអ្នកចាស់ទៅមិនអាចធ្វើការបានទៀត។

ធ្វើជាមនុស្សជីកអណ្ដូង ឬធ្វើជាមនុស្សរែកទឹកពេញមួយជីវិត វាអាស្រ័យលើបុគ្គលម្នាក់ៗជាអ្នកសម្រេចចិត្ដ។ រែកទឹកពីកន្លែងផ្សេងមកប្រើប្រាស់ ដើម្បីធានាឲ្យការរស់រៀនមានជីវិតនៅចំពោះមុខ មុនពេលខ្លួនអ្នកមិនទាន់មានអណ្ដូង ។ ប៉ុន្ដែបើក្រឡេកមើលឲ្យបានវែងឆ្ងាយ មនុស្សដែលឆ្លាតវៃ គេនឹងជីកអណ្ដូងសម្រាប់ខ្លួនឯង នេះទើបជាទ្រព្យដែលមិនចេះរីងស្ងួត។

តាមពិតមនុស្សដែលកំពុងរែកទឹកផង និងកំពុងជីកអណ្ដូងផង គេនោះនឹងមមាញឹកជាងអ្នកដែលគ្រាន់តែរែកទឹកមួយមុខ។ ប៉ុន្ដែ នៅពេលដែលអ្នកជីកអណ្ដូងបានជោគជ័យ វានឹងនាំមកនូវការតបស្នងដ៏យូរអង្វែងមួយដល់អ្នកនិងគ្រួសារ៕

តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងជីកអណ្ដូង? តើមានមនុស្សប៉ុន្មាននាក់ដែលសម្រេចចិត្ដថានឹងរែកទឹកពេញមួយជីវិត?

 ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/175400334623061

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login