Point Center Login Help
Norway

ចូរស្រលាញ់ខ្លួនឯងឲ្យច្រើន!

By: Rosa-KH
Date: 2021-07-21 06:22
Category: Tips
1340 0 1

១. នៅពេលដែលយើងជិះយន្តហោះ យើងតែងតែលឺការណែនាំថា៖ នៅពេលដែលយន្តហោះជួបហេតុការណ៍អាក្រក់ណាមួយអ្នកត្រូវយកម៉ាស់អ៊ុកស៊ីសែនមកពាក់ឲ្យខ្លួនឯងជាមុនសិន មុននឹងជួយពាក់ឲ្យកុមារដែលរួមដ៉ណើរជាមួយ។

វាក៏ដូចគ្នាទៅនឹងអ្នកត្រូវតែខ្វល់ពីខ្លួនឯងសិន មុននឹងខ្វល់ពីអ្នកដ៏ទៃ ហើយនេះមិនមែនជារឿងអាត្មានិយមនោះទេ។ ព្រោះថាខ្លួនយើងត្រូវតែមានសុភមង្គលសិនទើបយើងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនយើងមានសុភមង្គល។

២.នៅពេលដែលអ្នកចេះគោរពខ្លួនឯងពិភពលោកនេះនឹងគោរពអ្នក

៣. ចូរក្លាយជាមនុស្សដែលធ្វើល្អចំពោះខ្លួនឯងដូចទៅនឹងអ្នកស្រលាញ់នរណាម្នាក់ អ្នកតែងតែចង់នៅក្បែរគេម្នាក់នោះ។

ដូច្នេះចាប់ពីថ្ងៃនេះទៅត្រូវចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើន ញ៉ាំរបស់ដែលខ្លួនចង់ញ៉ាំ ទៅកន្លែងដែលខ្លួនចង់ទៅ ហើយត្រូវហ៊ានលះបង់ដើម្បីខ្លួនឯងដូចដែលអ្នកហ៊ានលះបង់ដើម្បីអ្នកដែលខ្លួនស្រលាញ់។

៤. ច្បាស់ណាស់មានពេលខ្លះអ្នកមានអារម្មណ៍ច្រណែន នៅពេលដែលអ្នកឃើញមនុស្សដែលអ្នកស្គាល់បង្ហោះរូបសប្បាយៗរបស់ពួកគេជាមួយមិត្តគេនៅតាមបណ្តាញសង្គម។

«ចូរអ្នកឈប់ច្រណែនគេទៀតទៅ»

កំហុសឆ្គងរបស់មនុស្សដែលយើងច្រើនប្រទះឃើញនោះគឺ ការប្រៀបធៀបនូវអ្វីដែលខ្លួនឯងមាន នឹងអ្វីដែលអ្នកមើលឃើញអ្នកដទៃមាន។ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ តាមពិតទៅអ្វីដែលអ្នកឃើញមិនប្រាកដថាសុទ្ធតែជាការពិតទាំងអស់នោះទេ ផ្ទុយទៅអ្នកទាំងនោះអាចនឹងកំពុងច្រណែនជីវិតរបស់អ្នកក៏ថាបាន។

៥. បើអ្នករវល់តែខ្វល់និងសម្តីអ្នកដទៃ នោះអ្នកយូរទៅនឹងមិនអាចធ្វើអ្វីបាន ហើយនោះគឺជាអ្វីដែលពួកគេត្រូវការ។

កុំផ្តល់សោជីវិតរបស់អ្នកទៅឲ្យមនុស្សដែលចាំតែនិយាយ ប្រសិនបើអ្នកលឺសម្តីរិះគន់របស់ពួកគេ ចូរស្រែកឲ្យខ្លាំងៗថា «ចាំមើលអ្នកណាជាអ្នកត្រូវ ដោយសារតែសម្តីអ្នកទាំងអស់គ្នាទើបធ្វើឲ្យខ្ញុំកាន់តែប្រឹងប្រែង»។

៦. ហេតុអ្វីអ្នកត្រូវបំផ្លាញក្តីស្រម៉ៃរបស់ខ្លួនឯងដោយសារតែអ្នកដែលចាំរិះគន់ ហើយមិនយល់អំពីអ្នក។

             ប្រភព : 


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/172479281581833

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login