Point Center Login Help
Norway

កុំខ្លាច ការបរាជ័យ កុំឲ្យការបរាជ័យ បំផ្លាញ ក្តីស្រមៃរបស់អ្នក

By: សូនីកា
Date: 2021-07-21 09:13
Category: Study Experience
1302 2 0

ក្នុងនាមយើង ម្នាក់ៗគឺជាសិស្ស មិនថាអ្នកណា ក៏មានបំណងប្រាថ្នាចង់ បានលេខ១ ឬក៏ ចំណាត់ថ្នាក់ក្នុងតារាងកិត្តិយស។ ដើម្បីបានវា ម្នាក់ៗ ខំប្រឹងប្រែងណាស់ លុះទទួលបានលទ្ធផលល្អ។ ប៉ុន្តែបើយើងធ្វើមិនបាន វិញ ខែទី១ ខែ២ ដល់ខែទី៣ នៅតែធ្វើមិន បានទៀត យើងស៊ូទៀតដែរឬទេ? ចុះចាញ់? ខ្លាចបរាជ័យទៀត? 

 ការដែលយើងគិតបែបនេះគឺមិនត្រឹមត្រូវទេ ។ គ្មានអ្នកណាល្អ ឥតខ្ចោះ ដំរីជើងបួនគង់មានភ្លាត់ មិនថា អ្នកចូលប្រលង ប្រចាំខែ ប្រលងសិស្សពូកែ ឬ កម្មវិធីប្រកួតប្រជែងផ្សេងៗ ទោះបីជាអ្នក បរាជ័យប៉ុន្មានដង សូមកុំបន្ទោសខ្លួនឯង ក៏គិតថាខ្លួនឯង គ្មានបានការ ធ្វើអ្វីក៏បរាជ័យ ត្រូវងាកមកលើកទឹកចិត្ត ខ្លួនឯង ខ្ញុំធ្វើអស់ពីសមត្ថភាពហើយ ស្វែងរកចំណុចខ្វះខាត ដើម្បីជាទុន និង បទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗ ទៀត។

 បរាជ័យតែមិនចុះចាញ់ ថ្ងៃណាមួយអ្នកនឹងទទួលបាន ផលតបស្នង គឹ ជោគជ័យដ៏មានអត្ថន័យ៕

Comments:

user icon

សែ សូនីតា​(3 years ago)  មិនចុះចាញ់

user icon

លើកទឹកចិត្ត(3 years ago)  កុំចុះចាញ់

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login