Point Center Login Help
Norway

កាន់តែធំរឹតតែហត់.....

By: Rosa-KH
Date: 2021-07-22 09:21
Category: Life
1539 0 0

កាលពីតូចធ្លាប់គិតថាបើធំឡើងវាប្រហែលជាស្រួលជាងនេះ មានភាពជាម្ចាស់ការលើខ្លួនឯង ចង់ធ្វើអ្វីក៏ធ្វើតាមចិត្ត។ តែមែនទែនទៅវាមិនដូច្នោះទេ ជីវិតពេលធំឡើងវាពិបាកជាងកាលនៅពីតូចរាប់ពាន់ដង ត្រូវទទួលបន្ទុកគ្រប់យ៉ាងក្នុងជីវិត ការទទួលខុសក៏កាន់តែខ្លាំងឡើងមិនអាចលែងសើចដូចកាលពីក្មេងបានឡើយ។ ពេលខ្លះក៏ហត់ ចង់ត្រឡប់ទៅរកអតីតកាលវិញវាមិនពិបាកហើយហត់បែបនេះទេ អាហារគ្រប់យ៉ាងម៉ែពុកជាអ្នករកមកឱ្យ សម្លៀកបំពាក់ការរស់នៅប្រចាំថ្ងៃមិនបាច់ត្រូវខ្វល់ ព្រោះជាតួនាទីរបស់លោកទាំងពីរ។

ត្រឡប់មកមើលបច្ចុប្បន្នវិញវាមហាសែនហត់ ខុសបន្តិចត្រូវគេស្តីបន្ទោសឱ្យ ពេលខ្លះធ្វើការពេញមួយថ្ងៃស្ទើតែមិនបានដេក។ ងងុយយ៉ាងណាក៏ព្យាយាមប្រាប់ខ្លួនឯងថា ឯងធំហើយណា ឯងមិនមែនក្មេងទៀតទេ ការងាររបស់ឯង ឯងត្រូវតែធ្វើវាឱ្យហើយ ហើយធ្វើឱ្យបានល្អបំផុត។

ទំនួលខុសត្រូវកាន់តែខ្លាំង ភាពនឿយហត់ក៏ចេះតែកើន តែមិនអាចនិយាយអ្វីបានទេ ក្រៅអំពីខាំមាត់សង្កត់ចិត្ត។ ស្រមៃឃើញកាលនៅក្មេង ម៉ែពុកជាអ្នកផ្គត់ផ្គង់មិនដឹងថាពួកគាត់ហត់នឿយយ៉ាងណានោះទេ បើខ្លួនឯងពេលនេះស្ទើរតែទ្រាំមិនបានទៅហើយនោះ? តែដូចជាមិនដែលឮពួកគាត់រអ៊ូទេ ប្រហែលជាដូចខ្ញុំពេលនេះហើយដែលមិនហ៊ាននិយាយ ព្រោះវាជាកាតព្វកិច្ចរបស់ខ្លួន។

កាន់តែធំរឹតតែហត់ សូម្បីតែអង្គុយញាុំបាយក៏ហត់ដែរ។ ពិបាកខ្លាំងម្ល៉េះ តើអ្នកដទៃនឹងពិបាកដូចខ្ញុំទេណ៎? តែមិនអីទេ ព្រោះខ្លួនឯងក្លាយជាមនុស្សធំហើយ មិនត្រូវមករអ៊ូរទាំដោយសារតែរឿងដែលខ្លួនឯងជ្រើសទេ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=183730220285807&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login