Point Center Login Help
Norway

ជំឈានដែលបោះ​​​​​​​...

By: Rosa-KH
Date: 2021-07-22 09:20
Category: Life
1135 0 0

វាមិនមែនជារឿងងាយស្រួលទេ នៅពេលអ្នកអ្នកសម្រេចចិត្តថាបោះជំឈានដើរទៅមុខ វាត្រូវឆ្លងកាត់ការសម្រេចចិត្ត និងគិតឱ្យបានច្បាស់លាស់មុននឹងដើរ។ ការដើររបស់មនុស្សធំ វាមិនមែនជាជំឈានដែលឥតប្រយោជន៍នោះឡើយ។ សួរខ្លួនឯងថាពេលនេះអ្នកជានរណា? ហើយត្រូវការអ្វីឱ្យប្រាកដ? ពេលដែលសម្រេចថាដើរហើយ ក៏ដើរឱ្យដល់ទីបំផុត បើវាដួលក៏ក្រោកឡើង រួចចាត់ទុកវាជាបទពិសោធន៍ដើម្បីកុំឱ្យពេលដើរមកលើកក្រោយវាជំពប់ជើងហើយដួលកន្លែងហ្នឹងម្តងទៀត។

មិនមាននរណាថាយើងកំសាកទេ បើមានក៏កុំបាច់ទៅខ្វល់នឹងពាក្យគេ ព្រោះអ្នកហ៊ានក្នុងការដើរលើផ្លូវជីវិតដែលលំបាកបែបនេះមកបានវាមានមិនច្រើនទេ។ អាចនឹងមើលមកចម្លែកទៀតផង ដែលក្នុង១០០អាចមានត្រឹម១០នាក់ប៉ុណ្ណោះដែលដាក់ទុនជីវិត ទៅរកផ្លូវដែលលំបាកបែបនោះ។

បើសិនណាគ្មានអ្នកលើកទឹកចិត្ត សូមយើងខ្លួនឯងជាអ្នកលើកទឹកចិត្ត និងកុំចុះចាញ់ខ្លួនឯង។ ជំឈានដែលយើងបោះវាអាចនឹងនៅមិនសូវជាស្វាហាប់ដោយសារវាជាលើកដំបូង។ ប៉ុន្តែមិនយូរទេវានឹងរឹងមាំ ហើយបោះដើរទៅយ៉ាងលឿនទៀតផង។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=184259686899527&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login