Point Center Login Help
Norway

មួយជំហាននៃអារម្មណ៍...

By: Rosa-KH
Date: 2021-07-22 09:26
Category: Life
1176 0 0

_ពិភពលោកវាមិនបានស្រស់ស្អាតគ្រប់ពេលនោះទេ វាតែងរមែងទៅតាមជំនោរនៃធម្មជាតិ សុខៗក៏ស្រាប់តែភ្លៀងធ្លាក់វ៉ូដោយគ្មានមូលហេតុ ហើយសុខៗក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនឯងបានផ្តាសាយដោយសារតំណក់នៃទឹកភ្លៀងនោះទៅហើយ។ ទទួលស្គាល់ការពិត ទទួលស្គាល់អ្វីដែលបានកើតឡើង កុំបន្ទោសថាវាឆ្កួតឡប់អី ព្រោះវាជាអ្វីដែលមិនអាចប្រកែកបាន ហើយនេះក៏ជាជំហានទីមួយនៃអារម្មណ៍ដែលវានឹងអាចនាំយើងឱ្យទៅស្គាល់ពិភពលោកទាំងមូលផងដែរ។

_កុំនិយាយថាវាជាអារម្មណ៍ដែលដែលមិនបានការអី គួរនិយាយថាបើមិនមានអារម្មណ៍គិតមុននោះទេ នោះការងារអ្វីមិនអាចធ្វើឱ្យយើងបានជោគជ័យដែរ។ អារម្មណ៍គឺវាសំខាន់ ហើយកុំដោយសារអារម្មណ៍ធ្វើឱ្យយើងនិយាយមិនគិត រហូតដល់នាំរឿងមកដាក់ខ្លួន។ រៀនក្នុងការគ្រប់គ្រងអារម្មណ៍ ហើយហ៊ានបញ្ចេញនូវអារម្មណ៍ពិតដែលជាភាពវិជ្ជមានទៅកាន់អ្នកដទៃ។

_បើអ្នកចេះគ្រប់គ្រងអារម្មណ៍បានល្អ ព្រងើយកន្តើយនឹងរឿងឥតប្រយោជន៍ខ្លះ វានឹងរឹតតែធ្វើឱ្យអ្នកមានក្តីសុខទៅទៀត។ អ្នកមានសិទ្ធិមានអារម្មណ៍ មានការរំញោចប្រតិកម្មទៅលើរឿងអវិជ្ជមានដែលប៉ះពាល់ដល់ខ្លួនអ្នក តែអ្នកក៏មិនគួរយកវាមកដាក់ក្នុងខ្លួនដែរ។ វានឹងមិនបានអ្វីទាំងអស់ពីការប្រតិកម្មហើយបញ្ចេញទៅជាមួយរឿងទាំងនោះ គិតតែល្អ មានអារម្មណ៍តែទៅលើរឿងវិជ្ជមាន មិនមែនមានន័យថាមិនឱ្យគិតរឿងអវិជ្ជមានទេ ប៉ុន្តែត្រូវគិតឱ្យច្បាស់ថាវានឹងមានប្រយោជន៍អ្វីក្រោយពេលតទល់នឹងវា?

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=182429557082540&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login