Point Center Login Help
Norway

រៀនពីកំហុស ( learning from mistake)

By: សូនីកា
Date: 2021-07-23 22:20
Category: Study Experience
1228 0 0

មនុស្សម្នាក់ៗ ដែលកើតមកហើយ មិនមែនសុទ្ធតែ មាន ចំណេះដឹង បំណិនគិត តាំងពីកំណើតនោះទេ។ ពោលគឺ អ្នកត្រូវសិក្សារៀនសូត្រ ដើម្បីធ្វើអ្វីមួយឲ្យបាន ជោគជ័យ។ ប៉ុន្តែបើ យើងសង្កេតឲ្យបានកាន់តែច្បាស់ទៅ នរណាក៏ដោយ មិនថាជាកូន ក្មេង សិស្ស និស្សិត អ្នកធ្វើការ សុទ្ធតែ ធ្លាប់កសាងកំហុស ឆ្គង មិន តិច ក៏ច្រើនដែរ ទៅតាមការងារ ដែលយើងធ្វើ។ និយាយមែនទែន ទៅ ពិតណាស់គឺ គ្មាននរណាម្នាក់ចង់ មានកំហុសក្នុងអ្វីដែរ ខ្លួនធ្វើនោះទេ អាចនិយាយបានថា កំហុសទាំងនោះ ប្រាកដជាធ្វើឲ្យយើង ខ្មាសគេ ឈឺចាប់ ឬ បាត់បង់ឱកាស ជាដើម។ ពួកគេ តែងតែចង់ទទួលបានជោគជ័យ ពីព្រោះ វាធ្វើឲ្យពួកគេសប្បាយចិត្ត។ ផ្ទុយទៅវិញ នៅពេលដែលយើងមាន កំហុស យើងធ្វើមិន បានល្អ តើយើងធ្វើដូចម្តេច? ពិតណាស់ គឺយើងត្រូវរៀន ពីវា រៀនពីកំហុស ទាំងនោះ ។ អ្នកខ្លះឲ្យនិយមន័យ កំហុស ថា ជាអ្វីដែលយើង ធ្វើខុស ជាពិសេសគឺមិនមានអ្នកណាចង់ បានវាទេ ។ ប៉ុន្តែកំហុស ក្នុងន័យនេះ គឺជាគ្រូ ដ៏សំខាន់បំផុតរបស់យើង ពីដំបូងៗ វាអាចធ្វើឲ្យយើងឈឺចាប់ ក៏ពិតមែន តែយើងទទួលបាន បទពិសោធន៍ពីវា ចូរព្យាយាមរៀនពីវា កែប្រែវាឲ្យទៅជាឱកាស ។ កំហុស ធ្វើឱ្យមនុស្សឈឺចាប់ ហើយប្រឹងប្រែង ធ្វើឱ្យយើងស្គាល់ពី កម្រិតសមត្ថភាពរបស់ខ្លួនឯង និយាយជារួម អ្នកត្រូវហ៊ានប្រឈមមុខ ជាមួយកំហុស វាជាគ្រូតែមួយគត់ ដែល តម្រងទិស របស់អ្នកឈានទៅរកភាពជោគជ័យ។ អ្នកអាចបង្កើតកំហុសបានតែមិនមែនជា កំហុសដដែលៗ។ 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login