អ្នកមិនឯកាទេដែលជ្រើសយកការដើរតែម្នាក់ឯងលើផ្លូវណាមួយដែលគិតថាសាកសម ការដើរម្នាក់ឯងវាអាចនឹងពិបាកបន្តិច តែក៏មិនប្រាកដថាវានឹងធ្វើឱ្យអ្នកបរាជ័យឡើយ។ ពេលខ្លះហាត់រៀនដើរម្នាក់ឯងឱ្យច្រើនវាគឺជាការល្អ ដើម្បីឱ្យយើងចេះរឹងមាំដោយខ្លួនឯង មិនរំពឹងលើការជួយពីអ្នកដទៃខ្លាំងពេក រហូតដល់លែងចេះព្យាយាមក្រោកឈរដោយខ្លួនឯង។ ផ្លូវមួយមិនចាំបាច់ដើរពីរនាក់ ឬក៏ច្រើននាក់ក៏បាន តែសូមឱ្យខ្លួនឯងចេះជួយខ្លួនឯងគឺគ្រប់គ្រាន់ហើយ។
ការដើរច្រើននាក់ពេលខ្លះវាអាចនឹងពិបាកជាងការដើរម្នាក់ឯងទៅទៀត ហើយរឹតតែពិបាកទៅទៀតនៅពេលដែលក្រុមទាំងមូលមិនចេះក្នុងការយោគយល់ អធ្យាស្រ័យ ឬនៅពេលសមាជិកបែរទៅរកអ្នកផ្សេងដែលអាចផ្តល់ប្រយោជន៍ឱ្យគេច្រើនជាងយើង។ វាមិនដូច្នោះទាំងអស់ទេ តែវានឹងអាចប្រសិនបើអ្នកសង្ឃឹមលើអ្នកដទៃច្រើនជាងខ្លួនឯង។
អ្នកដទៃគ្រាន់តែជាចំណែកតូចមួយនៃជីវិតអ្នកតែប៉ុណ្ណោះ ហើយអ្នកក៏គ្រាន់តែជាចំណែកតូចមួយក្នុងជីវិតអ្នកដទៃដូចគ្នា។ មានតែខ្លួនឯងទេដែលយល់ចិត្ត ហើយមានតែខ្លួនឯងទេដែលដឹងថាខ្លួនឯងចង់បានអ្វី? អ្នកដទៃបាននៅត្រឹមតែកំដរយើងមួយរយ:ពេលនោះទេ ក្រៅពីនេះយើងគឺជាអ្នកទទួលរាប់រងវាដោយខ្លួនឯង។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=182149177110578&set=a.105573171434846
Comments: