Point Center Login Help
Norway

ដំណោះស្រាយសម្រាប់បុរស ដើម្បីឆ្លើយនឹងសំណួរ «ប្រសិនបើអូន និងម្តាយរបស់បងធ្លាក់ទឹក តើបងនឹងសង្រ្គោះអ្នកណាមុន»?

By: Rosa-KH
Date: 2021-07-25 21:54
Category: Life
1136 0 0

មានស្រ្តីវ័យចំណាស់ម្នាក់ មានអាយុ៧២ឆ្នាំសុខៗទៅរៀនហែលទឹកដោយប្តូរពីការដើរហាត់ប្រាណជាប្រចាំ។ ហើយវាបានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ហើយសួរគាត់ថា៖

¬ហេតុអ្វីបានជាលោកយាយផ្លាស់ប្តូរចំណង់ចំណូលចិត្តមកហែលទឹកយ៉ាងនេះ?
- ភ្លាមនោះលោកយាយក៏ឆ្លើយដោយមុខមាំថា៖
រាល់ពេលដែលកូនប្រុស និងកូនប្រសាររបស់ខ្ញុំឈ្លោះគ្នាប្រពន្ធរបស់គេតែងតែសួរថា៖ រវាងអូននិងម្តាយរបស់បងធ្លាក់ទឹកតើបងជួយសង្គ្រោះអ្នកណាមុន?
ដោយមិនចង់ឲ្យកូនប្រុសរបស់ខ្ញុំធ្លាក់ក្នុងស្ថានការណ៍លំបាកដូច្នេះខ្ញុំគួរតែរៀនហែលទឹក!
- បន្ទាប់មកប៉ុន្មានថ្ងៃក្រោយមកប្តីប្រពន្ធរបស់ពួកគេក៏ឈ្លោះគ្នាទៀត ហើយប្រពន្ធសួរសំណួរដដែល៖
- ពេលនោះប្តីក៏បានឆ្លើយថា៖ អូនមិនបាច់បារម្មណ៍ទៀតទេម្តាយបងចេះហែលទឹកហើយ ហើយគាត់នឹងសង្គ្រោះអូន។ លឺហើយប្រពន្ធក៏មិនសុខចិត្តហើយនិយាយថា៖ មិនបានទេបងត្រូវតែលោតចុះទឹកហើយសង្គ្រោះម្នាក់ក្នុងចំណោមយើងទាំងពីរនាក់។
- ប្តីក៏ឆ្លើយ៖
- បើអ៊ីចឹងមែនច្បាស់ណាស់អូននឹងស្លាប់ ព្រោះបងមិនចេះហែលទឹកទេ ហើយម្តាយរបស់បងដាច់ខាតត្រូវតែសង្គ្រោះបង។

ប្រភព : Knoledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/155972166565878

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login