1. មិនយូរប៉ុន្មានអ្នកនឹងដឹងថា ការផ្គាប់ចិត្តអ្នកដទៃមិនត្រឹមតែជារឿងដែលពិបាកទេ តែវាថែមទាំងជារឿងដែលល្ងង់ខ្លៅថែមទៀតផង។
2. ការស្ងប់ស្ងាត់ជាវិធីម្យ៉ាងដែលល្អបំផុតដើម្បីដឹងថានរណាដែលពិតជាត្រូវការនិង នឹកដល់អ្នក។
3. ជួនកាលនៅពេលដែលយើងយំមិនប្រាកដថាយើងទន់ជ្រាយនោះទេ តែដោយសារយើងត្រូវតែរឹងមាំក្នុងពេលដែលលំបាកដ៏យូរ។
4. កាន់តែចាស់ទុំអ្នកកាន់តែស្ងប់ស្ងាត់ មានរឿងខ្លះយើងបានត្រឹមតែលាក់ទុកវានៅក្នុងចិត្ត។ ពីព្រោះថា មិនមែនមនុស្សទាំងអស់សុទ្ធតែគួរឲ្យទុកចិត្ត ហើយពួកគេតែងតែទំនេរស្តាប់អ្នកត្អូញត្អែនោះទេ។
5. កុំគិតថារស់នៅម្នាក់ឯងគឺឯការ តាមពិតទៅរស់នៅជាមួយមនុស្សជាច្រើនដែលមិនយល់ចិត្តអ្នកទើបជារឿងដែលឯកាបំផុត។
6. ចូរកុំវាយតម្លៃនរណាម្នាក់ នៅពេលដែលអ្នកមិនស្ថិតក្នុងស្ថានភាពរបស់ពួកគេ។ មានរឿងជាច្រើនមានតែមនុស្សដែលស្ថិតក្នុងស្ថានការណ៍នោះទេទើបអាចយល់។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/156650933164668
Comments: