Point Center Login Help
Norway

ចូរចងចាំរឿងទាំងនេះ នៅពេលដែលជីវិតរបស់អ្នកជួបរឿងដែលជូរដូចជាក្រូចឆ្មារ៖

By: Rosa-KH
Date: 2021-07-26 23:40
Category: Skill Experience
1116 0 0

១. ប្រសិនបើអ្នកចេះសុំទោស នោះអ្នកជាមនុស្សក្លាហាន, ប្រសិនបើអ្នកចេះលើកលែងទោសឲ្យអ្នកដ៏ទៃ នោះអ្នកជាមនុស្សរឹងមាំ, ប្រសិនបើអ្នកជាមនុស្សអាចបំភ្លេចរឿងដែលមិនសប្បាយចិត្ត នោះអ្នកជាមនុស្សដែលមានសុភមង្គល។

២. សុភមង្គលមិនអូសបន្លាយជារៀងរហូតបានទេ ព្រោះធម្មជាតិរបស់វាគឺអ៊ីចឹង។ មានពេលខ្លះអ្នកត្រូវពុះពារដើម្បីឆ្លងកាត់រឿងដែលអាក្រក់បំផុតដើម្បីទៅដល់ថ្ងៃដែលស្រស់បំព្រង។ សុភមង្គលគឺជារឿងដែលកើតឡើងហើយរលត់ទៅវិញ វាមកលេងយើងហើយក៏ត្រលប់ទៅវិញ ដូច្នេះអ្នកត្រូវរៀនទទួលយកវា និងរៀនធ្វើចិត្តនៅពេលដែលបាត់បង់វា។

៣. ជីវិតរបស់យើងវែងណាស់ដូច្នេះចូររៀនពឹងផ្អែកលើខ្លួនឯង

៤. អ្នកត្រូវមានទំនួលខុសត្រូវលើអ្វីដែលខ្លួននិយាយ អ្នកមិនចាំបាច់មានទំនួលខុសត្រូវលើអ្វីដែលអ្នកដទៃគិតនោះទេ

៥. ក្នុងពិភពលោកនេះគ្មានអ្វីស្ថិតស្ថេរជារៀងរហូតនោះទេ សូម្បីតែការឈឺចាប់ និងរឿងដែលអាក្រក់កើតឡើងមកលើរូបអ្នក

៦. ភាគច្រើនសេចក្តីទុក្ខរបស់យើងសុទ្ធតែមានប្រភពមកពីការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ

៧. ពេលខ្លះអ្វីដែលយើងចង់បានមិនមែនជាអ្វីដែលយើងទទួលបាន។ ហើយអ្វីដែលយើងទទួលបានចុងក្រោយល្អជាងអ្វីដែលយើងចង់បាន។

៨. ប្រសិនបើអ្នកកំពុងនៅម្នាក់ឯង ចូរផ្តោតទៅលើការពង្រឹង និងធ្វើឲ្យខ្លួនឯងល្អប្រសើរជាមុន ជាជាងព្យាយាមស្វែងរកអ្នកថ្មីដែលល្អជាងអ្នកចាស់។ ពីព្រោះប្រសិនបើអ្នកប្រសើរជាមុន អ្នកនឹងស្រូបទាញបានមនុស្សដែលល្អជាងមុន។

៩. តាមពិតទៅភាពស្មើភាពវាគ្មាននោះទេលើពិភពលោកនេះ, វាគ្រាន់តែជាអ្វីដែលអ្នកគ្រប់គ្នាយល់តែប៉ុននោះ។

១០. របៀបដែលទទួលបានក្តីស្រលាញ់លឿនបំផុតគឺការផ្តល់អោយ, របៀបដែលធ្វើឲ្យបាត់បង់ក្តីស្រលាញ់លឿនបំផុតគឺការចាប់វាមិនលែង, ហើយរបៀបរក្សាវាឲ្យបានល្អបំផុតនោះគឺការផ្តល់សេរីភាព។ 

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/155360266627068

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login