ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ត្រឡប់មក ពីលេងស្រុកកំណើត។ យប់ឡើងខ្នុយចូលភោជនីយដ្ឋាន ចូលខារ៉ាអូខេ លុះយប់ជ្រៅមិនចេញមកផ្ទះដោយទទេទេ ខ្នុយឆ្លៀតដឹកស្រីស្នេហ៍ប្រណាំងឡានកាលីប និងពួកម៉ាក តាមរបៀបកម្លោះស្ទាវអ្នកមានទៀត។ ខ្នុយរងគ្រោះថ្នាក់ចរាចរណ៍ ស្ទើរស្លាប់ ស្ទើររស់ ខ្នុយខ្លាចស្លាប់ទៅចោលស្រីស្នេហ៍សាច់ស្រស់ខ្ចីនិងទ្រព្យសម្បត្ដិ ជាកូនសេដ្ឋីរបស់ខ្លួន។ ពេលញាតិម្នាក់មកមើលខ្នុយក្នុងមន្ទីរពេទ្យ។ ខ្នុយនិយាយទៅកាន់គេ៖
ខ្នុយ : ឯងជាគ្រូពេទ្យ ឯងដឹងទេ ថាស្លាប់ទៅស្រួល ឬអត់អ្ហា?
ដុកទ័រខ្នា : អាខ្នុយអើយ ស្លាប់ប្រាកដជាស្រួលហើយ។
ខ្នុយ : ធ្វើម៉េចបានឯងដឹង?
ដុកទ័រខ្នា : អាខ្នុយ ឯងឃើញទេ អ្នករៀបការទៅនៅអាមេរិក ពលករទៅធ្វើការឯបរទេស ភាគច្រើន ត្រឡប់មកខ្មែរវិញ តែងពោលថា ទីនោះសុទ្ធតែមិនស្រួលដូចនៅខ្មែរ។ ប៉ុន្ដែខ្នុយឯងឃើញទេ មានអ្នកស្លាប់ណាម្នាក់ ត្រឡប់មកវិញ!... នោះមិនបញ្ជាក់ថា ស្លាប់គឺស្រួលទេឬ?
ខ្នុយ : ដកចង្ការមាន់ឃឹះៗ និយាយថាបើអញ្ចឹងអញទៅហើយអាខ្នាអើយ ហើយឯងទៅតាមអញផង បើអត់ឃើញអញមកវិញ!..៕