Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
StoryTeller
2017-08-02 20:45

បុរស ​ម្នាក់​ទៅ​គ្លីនិក​ដើម្បី​ពិនិត្យ​បំពង់ក ដែល​ចេះ​តែ​ឈឺ​, ទៅ​ដល់​ជួប​គិលានុបដ្ឋាយិកា​ម្នាក់​ឈរ​ត្រង់​មាត់ទ្វារ គាត់​មិន​ទាន់​និយាយ​អ្វី​ផង ត្រូវ​គិលានុបដ្ឋាយិកា​រូប​នោះ​ប្រាប់​ឲ្យ​ដោះ​ខោ​អាវ​ចេញ ហើយ​ឲ្យទៅ​អង្គុយចាំ​នៅ​សាឡុង​វែង​,​ហាម​តវ៉ា​។ មាន​អ្នកជំងឺ​ជាច្រើន​សុទ្ធតែ​ត្រូវ​បញ្ជា​ឲ្យ​ដោះ​ខោ​អាវ​ចេញ អង្គុយ​ទាំង​ជួរៗ​។ នឹក​ចម្លែក​ក្នុង​ចិត្ត​ពេក បុរស​នោះ​ត្អូញត្អែរ​ជាមួយ​បុរស​ម្នាក់​ទៀត​នៅ​ក្បែរ​គ្នា :
- ខ្ញុំ​ឈឺបំពង់ក តែ​គេ​បែរ​ជា​បញ្ជា​ឲ្យ​ខ្ញុំ ដោះ​ខោ​អាវ​ចេញ​អស់ពី​ខ្លួន​ទៅ​វិញ​។ ខ្ញុំ​មិន​យល់​សោះ​គ្លីនិក​នេះ​ដូចជា​ចម្លែក​មែនទែន​។​
- បង​ឯង​គ្រាន់បើ​ជាង​ខ្ញុំ ព្រោះ​បង​ឯង​ជា​អ្នកជំងឺ​។ ចំណែក​ខ្ញុំ​ឯណេះ​ជា​បុគ្គលិក​អគ្គិសនី​មក​ទារ​ថ្លៃ​ភ្លើង​សោះ ស្រាប់តែ​ត្រូវ​គេ​តម្រូវ​ឲ្យ​ដោះ​ខោ​អាវ​ចេញ ហើយ​ឲ្យមក​អង្គុយ​កន្លែង​នេះ​តាំងពី​ព្រឹក​មិញ​ដល់​ឥឡូវ តើ​ឲ្យ​ខ្ញុំ​និយាយថា​ម៉េច​ទៅវិញ​?​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login