Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
StoryTeller
2017-08-06 20:48

ចោរប្លន់ ​មួយក្រុម​ទើបបាន​បង្កើត​ឡើង​បាន​រៀបចំ​គម្រោង​ប្លន់​ធនាគា​មួយ​ដែល​នៅ​ ជាយក្រុង​។ នៅក្នុង​ចំណោម​ពួក​ទាំងនោះ មាន​បុរស​ម្នាក់​ជា​មេ​គេ និង​ជា​អ្នកបញ្ជា​ទៅលើ​សកម្មភាព​គ្រប់យ៉ាង​ក្នុង​ពេល​ប្លន់​។​
​    ​មេចោរ :
        ​- ធនាគារ​ដែល​យើង​កំពុង​រៀបចំ​ប្លន់​នេះ មានឈ្មោះ​ថា "Sperm Bank" Sperm គឺជា​ឈ្មោះ​ធនាគារ ឯ​ពាក្យ​ថា Bank  ប្រែ​ថា ធនាគារ​......
        ​ក្រោយ​ពី​ប្រកាស់ប្រាប់​ពី​របៀប​ចូលទៅក្នុង​ធនាគារ និង​វិធី​នៃ​ការប្រមូលប្រាក់​រួចរាល់ ពួកចោរ​បាន​គាស់​ទ្វារ​ចូល​ដល់​ទីដៅ​ផ្នែក​ខាង​ក្នុង​ធនាគា ដោយ​គ្មាន​ឃើញ​សន្ដិសុខ​យាមកាម​ដូច​ធនាគារ​ដទៃ​ឡើយ​។​
        ​បន្ទាប់​ពី​គាស់​ទ្វារ​សុវត្ថិភាព​ចូល​ដល់​ប្រអប់​រក្សាទុក​ប្រាក់ កូនចោរ​បើក​មើល​ពុំ​ឃើញ​មាន​ប្រាក់ ឬ​មាសប្រាក់​សូម្បី​បន្តិច​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បែរ​ជា​ឃើញ​កញ្ចប់​មួយ​ដែល​មាន​ផ្ទុក​ដោយ​ស្ករ​សូកូឡា​ ទៅវិញ​។​
        ​មេចោរ :
        ​- មាន​អ្នកណា​រកឃើញ​របស់​មា​ន​តម្លៃ​ខ្លះ​ទេ​?
        ​កូន​ចោរ :
        ​- អត់​ទេ​ទាន​! ឃើញ​តែ​ស្ករ​សូកូឡា ទាន​
        ​មេចោរ :
        ​- យក​មក​ឲ្យ​អញ​! កំពុង​ឃ្លាន​ស្រាប់ អ្ហេ​!​គ្រាន់បើ​ដែរ​តើ​! រក​មិនឃើញ​មាន​មាស​ប្រាក់​លុយកាក់ តែ​មាន​របស់​សម្រាប់​ស៊ី បើ​ពួក​អ្ហែង​រកឃើញ​ស្ករ​សូកូឡា​នេះ​នាំគ្នា​ចុះ តែ​បើ​ឃើញ​លុយ​ប្រាប់​អញ​ភ្លាម​ឮ​ទេ​!
        ​កូនចោរ​ឆ្លើយ​ព្រម​គ្នា :
        ​- បាទ​ទាន​!
        ​គ្រប់​ប្រអប់​ទាំងអស់​ដែល​ពួកចោរ​បើក​គ្មាន​ឃើញ​អ្វី​ក្រៅពី​សូកូឡា​នោះឡើយ​។​
        ​មេចោរ​ក្ដៅក្រហាយ​ណាស់ មិនគួរណា​ធនាគារ​ប៉ុនណាណី​រក​មិនឃើញ​មាន​លុយ​បែបនេះ​សោះ​។ ដោយ​អស់សង្ឃឹម​ពួក​ចោរ​នាំ​គា្ន​ចេញ​ទៅ​វិញអ​ស់ បន្ទាប់ពី​បាន​ស៊ី​ស្ករ​សូកូឡា​ក្នុង​ធនាគារ​អស់ចិត្ត​រៀងៗ​ខ្លួន​។​
        ​ព្រឹកស្អែក​ឡើង​ពួក​ចោរ​ទាំង​អស់​ក៏​នាំគ្នា​បើក​ទូរទស្សន៍​មើល ដើម្បី​ចង់​ដឹង​ពី​ធនាគារ​ដែល​ពួកខ្លួន ទើប​បាន​ចូល​ប្លន់​ក្រែង​មាន​ដំណឹង​ខ្លះ​។​
        ​នៅលើ​កញ្ចក់​ទូរទស្សន៍​ស្ត្រី​អ្នក​ប្រកាស​ព័ត៌មាន​បាន​ផ្សាយ​ឲ្យដឹងថា :
            ​*​អស់លោក​អ្នកនាង​ទាំងអស់​ជាទីគោរព​កាលពី​យប់​ម៉ិញ​នេះ មាន​ក្រុមចោរ​មួយ​ក្រុម​ចូល​ប្លន់​ធនាគារ​មួយ​ដែល​ជា​ធនាគារ​រក្សាទុក​ ទឹកកាម តែ​គួរឲ្យ​សោកស្ដាយ​ណាស់ ទឹកកាម​ទាំងអស់​ត្រូវ​ពួក​ក្រុមចោរប្លន់​ទាំងនោះ​នាំគ្នា​ស៊ី​អស់​គ្មាន​សល់ ​មួយកញ្ចប់​ណា​ឡើយ​។ លោក សាក់​សូ ដែល​ជា​ប្រធាន​ធនាគារ​បាន​ប្រាប់​ទូរទស្សន៍​យើងខ្ញុំ​ថា : ទឹកកាម​ទាំងអស់​ដោយ​រួមទាំង​ទឹកកាម​របស់​មនុស្ស​ល្បីៗ​មួយចំនួន​
 ក៏​ត្រូវ​ពួក​ចោរ​ទាំងនោះ​ស៊ី​អស់​គ្មាន​សល់​ឡើយ នេះ​គឺជា​ការបាត់បង់​មួយ​មិន​អាច​កាត់ថ្លៃ​បាន​។​
        ​- គ្រាន់តែ​ឮ​ដំណឹង​នេះ​ភ្លាម មេចោរ​ដួល​ស​ម្លប់​មុនគេ ព្រោះ​ខ្លួន​គឺជា​អ្នក​ដែល​ស៊ី​ច្រើនជាងគេ​...!!!​


user icon

Eden(5 years ago)  សាច់រឿងគួរអោយអស់សំណើចគួរសម

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login