ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុរស២នាក់ បាននិយាយប្រាប់គ្នាពីរឿងខ្លួនសុបិនកាលពីយប់។
- បុរសទី១ : កាលពីយប់មិញ ខ្ញុំសុបិនថា ខ្ញុំបានទៅដើរលេងនៅឆ្នេរសមុទ្រកំពត សប្បាយខ្លាំងណាស់ណា!
- បុរសទី២ : អេហ៍! គ្នាបានសុបិនល្អជាងឯង ព្រោះក្នុងសុបិនខ្ញុំបានបណ្តើរស្រីស្អាតតារា ភាពយន្តម្នាក់ និងពិសេសនៅមានអ្នកចម្រៀង២នាក់ទៀត ដើរតាមខ្ញុំជាប់ទៀតផង។
បុរសទី១ ឮដូច្នេះ និយាយដោយកំហឹងឡើងថា
- បុរសទី១ : ហ៊ឹះ! ហេតុអ្វីឯងមិនព្រមទូរស័ព្ទហៅខ្ញុំទៅផង បានស្រីស្អាតៗនៅក្បែរស្ងាត់ឲ្យជ្រៀបតែម្តង។
- បុរសទី២ : ខ្ញុំទូរស័ព្ទទៅហើយ ប៉ុន្តែប្រពន្ធរបស់ឯងប្រាប់ថា ឯងទៅឆ្នេរសមុទ្រកំពត
-បុរសទី១ : អឺនែ៎! ពិតមែន!