Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
StoryTeller
2017-07-31 02:04

​បុរស​ម្នាក់​ដែល​ចែចង់​ស្រី​ពុំដែល​បាន​នោះ បាន​ទៅសុំ​ពិគ្រោះ​យោបល់​ពី​បុរស​ម្នាក់​ទៀត​ដែល​ល្បី​ថា អ្នក​ពូកែ​ចែ​ចង់ស្រី​ទទួលបាន​ជោគជ័យ​ជាទីបំផុត​...
​បុរស​ទី​១ : សូម​បង​ជួយ​បង្រៀន​ខ្ញុំ​ផង ថា​តើ​របៀប​ទាក់ទង​ញ៉ែ​នារី ដើម្បី​សុំ​សេចក្តីស្នេហា​នោះ​យ៉ាងដូចម្តច​ដែរ​?
បុរស​ទី​២ : គឺជា​ការងាយ​បំផុត​សម្រាប់​ពាក្យ​ថា តើ​ត្រូវ​រៀន​ស្នេហា​ពី​ស្ត្រី​យ៉ាងនោះ ប៉ុន្តែ​ប្អូន​ពុំ​អាច​ទទួល​ការពន្យល់​បែប​ទ្រឹស្តី​ពី​បង​បាន​នោះ​ទេ ប្អូន​ត្រូវតែ​តាមដាន​ការអនុវត្ត​ជាក់ស្តែង​ពី​បង​តែម្តងទៅ​។ នៅក្នុង​សួនច្បារ​ពេល​បុរស​មាន​បទពិសោធន៍​ជួប​ជាមួយ​ស្រី​ស្អាត​ម្នាក់ អង្គុយ​នៅលើ​បង់​ថ្ម​សាសង​គ្នា ខណៈ​ដែល​បុរស​ចង់​សិក្សា​តាម​ការអនុវត្ត​ជាក់ស្តែង​លបស្តាប់​ពី​ខាងក្រោយ​។​
​បុរស​ទី​២ : អូន​ជា​នារី​ម្នាក់​ស្អាត​ណាស់​! ស្អាត​មែនទែន សូម្បី​តែ​ដូង​ចន្ទ្រា​ក៏​នៅ​ចាញ់​សម្រស់​អូន​ដែរ​!
​ស្រ​ស្រស់ : ហ៊ឺ​! បង​បញ្ជោរ​ខ្ញុំ​ពេក​ទេ​ដឹង​?
​បុរស​ទី​២ : ស្នាមញញឹម​នៅលើ​បបូរមាត់​របស់​អូន​វិញ​ស្រស់​ជាង​ផ្កាកូលាប​នៅក្នុង​សួន​នេះ​ទៅទៀត ! ...
​ស្រ​ស្រស់ : ហ៊ឺ ! ដឹង​ស្អី​ទេ​! បង​ឯង​ចេះតែ​ថា​...
បុរស​ទី​២ : ហ៊ឺ ! ស្រីៗ​រាប់សិប​នាក់​មក​ហើយ​ដែល​បង​ធ្លាប់​ជួប​នោះ​... ពិតជា​នៅ​ពុំទាន់​មាន​នរណា​មក​ប្រៀបផ្ទឹម​នឹង​អូន​បាន​នោះទេ​...
​ស្រី​ ស្រស់ : អូ ! អូ ! ឈប់​សិន​បង !... ខ្ញុំ​រាប់​មើល​សិន ១, ២, ៣... ៤១, ៤២, ៤៣... ៧១...៧៩... ៨៩... ៩១ អូ​ខ្ញុំ​រាប់​ឃើញ​ហើយ​បង​ជា​បុរស​ទី​៩៨ ដែល​មក​ញ៉ែ​ខ្ញុំ និង​ខ្ញុំ​បាន​ស្គាល់​...
​បុរស​ទី​១ : ( ដែល​ពួន​ស្តាប់ ) : អា​រំបល់យក៎ ! ពូកែ​ស្អី បើ​ឈរ​នៅ​លេខ​ទី​៩៨ ទៅហើយនោះ​( លប​ជេរ​ក្នុង​ពោះ ) ! ? ! ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login