2018-10-30 13:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើកំណើនទាបនៃប្រជាជនពិភពលោកនៅមុនឆ្នាំ ១៦៥០ បណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
២. តើប្រទេសលោកខាងជើង និងប្រទេសលោកខាងត្បូងមានបញ្ហាប្រជាសាស្រ្ដដូចគ្នាដែរ ឬទេ ? ចូរពន្យល់ ។
៣. តើគេអាចធ្វើចំណោលប្រជាសាស្រ្ដប្រព្រឹត្តដោយរបៀបណា ? ដើម្បីអ្វី ?
៤. តើការគន់គរទុកជាមុននេះផ្អែកលើមូលដ្ឋានអ្វី ? មានប្រយោជន៍អ្វី ?
៥. តើប្រទេសឥណ្ឌាអាចដោះស្រាយបញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើនលើសលប់នេះបានដែរឬទេ ? ព្រោះអ្វី ? ចូរពន្យល់ ។
ចម្លើយ
១. កំណើនទាបនៃប្រជាជនពិភពលោកនីមុនឆ្នាំ ១៦៥០ ៖
បណ្ដាលមកពី បដិវត្តន៍ កសិកម្មអាចផ្ដល់នូវចំណីអាហារដ៏ល្អ ប្រសើរនិងបានបញ្ចប់គ្រោះទុរ្ភិក្សពីក្នុងប្រទេស ទាំងនោះ ការររីកចម្រើនផ្នែកវិជ្ជាពេទ្យនិងអនាម័យ បានធ្វើឪ្យមរណប្រមាណថយចុះនៅសសតវត្សទី១៩ ។ ការប្រើប្រាស់ទឹកស្អាត និងការចាក់វ៉ាក់សាំង បានរីកសាយ ពិសេសការប្រយុទ្ធប្រឆាំងជំងឺអុត ដ៏កាចសាហាវ ជាអំរែកមរណៈរាប់សតវត្សកន្លងមក ។
២. ប្រទេសលោកខាងជើង និងប្រទេសលោកខាងត្បូងមានបញ្ហាប្រជាសាស្រ្ដដូចគ្នាទេ ។ ប្រទេសលោកខាងជើង បានចេញផុតពីអន្ដរភាពប្រជាសាស្រ្ដហើយ រីឯប្រទេសលោកខាងត្បូង ភាគច្រើនស្ថិតនៅវគ្គទី ២ នៃអន្ដរភាពពេលដែលប្រទេសខ្លះទៀត ទើបតែបញ្ចប់វគ្គទី ១ ប៉ុណ្ណោះ ។
៣. ចំណោលប្រជាសាស្រ្ដប្រព្រឹត្តទៅដោយផ្អែកលើរូបមន្ដគណិតសាស្រ្ដនិងប្រើប្រាស់អត្រាកំណើនណាមួយជាគោល ។ គេអាចគណនារយៈពេលកើនទ្វេនៃចំនួនប្រជាជនក្នងប្រទេសមួយតំបន់មួយ ឬ ក្នុងពិភពលោកទាំងមូល ។
៤. ការគន់គួរទុកជាមុននេះ ដោយផ្អែកលើមូលដ្ឋានចំណោលប្រជាសាស្រ្ដ ។ អត្ថប្រយោជន៍ ៖
៥. ប្រទេសឥណ្ឌាអាចដោះស្រាយបញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើនលើសលប់នេះដោយ ព្រោះពិភពលោកយើងឥឡូវកំពុងមានភាពជឿនលឿនក្នុងអន្ដរភាពប្រជាសាស្រ្ដ ។ នៅក្នុងដំណាក់កាលទី ២ នេះគេឃើញមាន ដំណើរឆ្ពោះទៅរកលំនឹងប្រជាសាស្រ្ដជាពិសេសកុមារនឹងមនុស្សពេញ វ័យ ទំហំគ្រួសារឆ្ពោះទៅរករន្ធតូចបន្ទុកគ្រួសារតិច ជីវភាពគ្រួសារអាច ប្រសើរឡើងសុខភាពនិងការអប់រំត្រូវបានកែលំអ ផលិតភាពការងារ និងផលទុនអាចត្រូវបានលើកម្ពស់ ភាពក្រីក្រអាចត្រុវកាត់បន្ថយ ។ នៅ។សម័យកាលនេះ រដ្ឋអាចសម្រេចបាននូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដូចនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីទក្សិណ និងអាមេរិចឡាទីន ។