ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសណ្ឋានដីហុងកុងផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ ?
២. តើអាកាសធាតុ ហុងកុងមានលក្ខណៈដូចម្ដេចខ្លះ ?
៣. តើអាកាសធាតុហុងកុងនិងអាកាសធាតុកម្ពុជាមានលក្ខណៈខុសប្លែកគ្នាត្រង់ណាខ្លះ ?
៤. តើកំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពីអ្វី ?
៥. ចូរនិយាយពិចលនាភាពនៃប្រជាជនហុងកុង ។
៦. ចូរនិយាយអំពីនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង ។
៧. តើគំរូសេដ្ឋកិច្ចបែបហុងកុងមានលក្ខណៈដូចម្ដេចខ្លះ ?
៨. តើលក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុងមានអ្វីខ្លះ ?
ចម្លើយ
១. សណ្ដានដីហុងកុងផ្ដល់សារៈសំខាន់សេដ្ឋកិច្ច ដូចជានៅចន្លោះហុងកុងនិងហុងលន់ ឆ្នេរជាជម្រកកំពង់ផែដ៏ល្អប្រសើរ ។
២. អាកាសធាតុហុងកុង មានលក្ខណៈជាអាកាសធាតុក្បែរត្រូពិចមុសូង ។ សីតុណ្ហភាពមធ្យមប្រចាំថ្ងៃមានពី ២៦អង្សា ទៅ ៣១ អង្សា នៅខែកក្កដា មាន១៣ អង្សា ទៅ ១៧ អង្សា នៅខែកុម្ភៈ ។
៣. អាកាសធាតុហុងកុង និងអាកាសធាតុកម្ពុជាមានលក្ខណៈខុសគ្នាត្រង់ ៖
ហុងកុង
កម្ពុជា
៤. កំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពីចលនាបំណងទីលំនៅមកពីកន្លែងដទៃទៀតនៃប្រទេសចិននិងកំណើនប្រជាជនពីធម្មជាតិ ។
៥. ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ ១៩៧៧ដោយសារមិនច្បាស់លាស់នៃកាផ្ទេរនិងការប្រែងអែដង ប្រជាជនរដ្ឋហុងកុហដែលទទួលបានការអប់រំល្អ និងមានទ្រព្យសម្បត្តិជាច្រើនសម្បតិ្តជាច្រើនពាន់នាក់ បានផ្លាស់ប្ដូរលំនៅទៅកាន់បណ្ដាប្រទេសដូចជាអូស្រ្ដាលី កាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះពួកគេអាចទទួលបានឪ្យស្នាក់នៅ ឬ ភាពជាពលរដ្ឋ ។ តែទោះបីជាំយ៉ាងណាក៏ ដោយ កីមានមួយចំនួនធំបានវិលត្រឡប់មកកាន់ហុងកុងវិញបន្ទាប់ពីបានធ្វើណាស្រុកពីដំបូង ។ នៅឆ្នាំ១៩៧៣រដ្ឋអំណាចហុងកុង បានចាប់ផ្ដើមអនុវត្តកម្មវិធីសាងសង់លំនៅស្ថាននិងតាំងទីឧស្សាហកម្មជាថ្មីមួយដ៏មួយធំធេង ។ នេះគឺជាការសាកល្បងបន្ធូរភាពចង្អៀតណែណាន់តាន់តាប់នៃទីក្រុងកៅលន់ និងមណ្ឌលការរៀបចំសហគមន៍ឪ្យទៅនៅក្បែរមណ្ឌលការងារ ។ វិធានការនេះបានជួយសម្រួលដល់ប្រជាជនហុងកុងមួយចំនួនធំ ដែលរស់នៅក្នុងទីតូចចង្រ្អៀតនៃដែលដីអតីតអាណានិគមអង់គ្លេស ។
៦. តួនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលហរិញ្ញវត្ថុទីបីក្នុងពិភពលោកដោយសារការរីកចម្រើនផ្នែកសារពើពន្ធ ។
៧. គំរូសេដ្ឋកិច្ចបែបហុងកុងមានលក្ខណៈបានជោគជ័យក្នុងការកសាងអំណាចសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម ។ផលិតផលជាតិសរុប ( GDP )ឡើងដល់ ១០០ ពាន់លានដុណ្លរ ដើរមុខប្រទេសខ្លះ ដូចជាអាកសង់ទីន ក្រិច ឬ ព័ទុយកាល ឈ្នះទាំងតំបន់ម៉ាក្រិបទាំងមូលទៀតផង បើគិតពីធនធានផលិត ។ ពាណិជ្ជកម្មក្រៅប្រទេសរីកចម្រើនយ៉ាងសម្បើម ដោយសារលំនៅចេញមួយចំនួនធំរបស់ប្រទេសចិនធ្លាក់ក្នុងកណ្ដាប់ដៃសហគ្រាស់ខ្លួន។ ទីដីធ៏តូចនេះ បានធ្វើឪ្យសម្រេចឡើងនូវពាណិជ្ជកម្មមួយសំខាន់ជាងរូស៊ីទៅទៀត ។ ហុងកុងក៏ជាមជ្ឈមណ្ឌលហរិញ្ញវត្ថុទីបីក្នុងពិភពលោកដោយសារការរីចម្រើនផែនកសារពីពន្ធ ។ ជាមួយនឹងភាពចំណុះទៅនឹងទីក្រុង ស៊ីបជីន និងតំបន់កង់តុឬក្វាងចាវដ៏សកម្ម ដែលជាឃ្លាំងពលករនិងគំនិតផ្គួចផ្ដើមមិនចេះរឹងស្ងូត ហុងកុងជាទឹកដីដែលកំពុងទទួលបានការផ្លាស់ប្ដូរឈានមុខគេ ហៅម្យ៉ាងទៀតពេលគឺជាតំបន់មួសសកម្មខ្លាំងបំផុតក្លាចបំផុតក្នុងពិភពលោក ។
៨. លក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុង មាន ៖