2018-10-29 17:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើបញ្ហាបរិស្ថានសំខាន់ៗកើតឡើងដោយសារអ្វី ?
២. តើបញ្ហាបរិស្ថានសំខាន់ៗមានអ្វីខ្លះ?
៣. តើកត្តាអ្វីខ្លះដែលនាំឲ្យផែនដីឡើងកម្តៅ ?
៤. ដូចម្តេចដេលហៅថាភ្លៀងអាស៊ីត ?
៥. តើយើងត្រូវការពារស្រទាប់អូសូនដោយវិធីណាខ្លះ ?
៦. តើកំណើនប្រជាជនអាចនាំឲ្យមានផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន ?
៧. តើការវិនាសសាបសូន្យនៃប្រភេទសត្វមួយចំនួនបណ្តាលមកពីអ្វី ?
៨. ការវិនាសសាបសូន្យនៃសប្រភពសត្វមួយចំនួនបណ្តាលមក ពីកត្តាមនុស្សដែលចេះតែកើនឡើង ។ ទង្វើរបស់មនុស្សមានអ្វីខ្លះ ?
៩. ដូចម្តេចដែលហៅថា ផូស៊ីលឥន្ធនៈ ?
ចម្លើយ
១. បញ្ហាបរិស្ថានសំខាន់ៗកើតឡើងដោយសារសកម្មភាពមនុស្ស ។
២. បញ្ហាបរិស្ថានសំខាន់ៗរួមមាន កំណើនប្រជាជន កំណើនកម្តៅលើភពផែនដី ការបំផ្លាញស្រទាប់ងូសូន កង្វក់ឬការបំពុលដោយភ្លៀងអាស៊ីតនគរូបនីយកម្ម ការបំផ្លាញព្រៃឈើ ការវិនាសសាបសូន្យនៃសត្វមួយចំនួន ការប្រើប្រាស់ផូស៊ីលឥន្ធនៈ និងការកែច្នៃថាមពល ។
៣. កត្តាដែលនាំឲ្យផែនដីឡើងកម្តៅ គឺបណ្តាលមកពីសកម្មភាពមនុស្សដូចជាការរាននិងដុតព្រៃដើម្បីធ្វើលំនៅដ្ឋាន ធ្វើកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការធ្វើអាជីវកម្មរ៉ែប្រេងកាត ធ្យូងថ្ម ឧឪស្ម័នធម្មជាតិផ្សេងៗ ការបញ្ចេញឧស្ម័នកាបូនិច នីដ្រូសែនអុកស៊ីតពីយានយន្តផ្សេងៗ កាលណាបរិមាណឧស្ម័នកាបូនិចននិងនីដ្រូសែនអុកស៊ីតកើតឡើង វានិងត្រូវរក្សាទុកក្នុងខ្យល់ដែលជាហេតុនាំឲ្យផែនដីឡើងកម្តៅ ។
៤. ភ្លៀងអាស៊ីត គឺជាភ្លៀងដែលកើតឡើងដោយសារ ការផ្តុំឧស្ម័នស៊ុលផូឌីអុកស៊ីត និងនីដ្រូសែនអុកស៊ីតក្នុងបរិយាកាសជាមួយចំហាយទឹកបង្កើតបានទៅជាពពក ។ ក្រោយមកពេលមានភ្លៀង ឧស្ម័នដែលរលាយនៅក្នុងពពកបង្កើតបានជាភ្លៀងអាស៊ីត ។
៥. យើងត្រូវការពារស្រទាប់អូសូនដោយ ៖
៦. កំណើនប្រជាជនអាចនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាៈ
៧. ការវិនាសសាបសូន្យនៃសត្វមួយចំនួនដោយសារបរិយាកាសផែនដីប្រែប្រួល ដូចជាកម្តៅផែនដីជាដើម ហើយប្រភេទសត្វណាដែលមិនអាចទ្រាំនិងការប្រែប្រួលនេះបានក៏វិនាសសាបសូន្យទៅតែម្តង ។
៨. ការវិនាសសាបសូន្យនៃសប្រភពសត្វមួយចំនួនបណ្តាលមក ពីកត្តាមនុស្សដែលចេះតែកើនឡើង ។ ទង្វើរបស់មនុស្សមានដូចជា ៖
· ការបំផ្លាញជំរកដែលនាំឲ្យមានការវិនាសសាបសូន្យប្រភេទសត្វរហូតដល់ ៧៥% ហើយតួលេខចេះតែកើនឡើងថែមទៀត ។ ភាគច្រើនណៃការវិនាសកំពុងតែកើតឡើងក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចនៅពេលគេកាប់ឆ្ការព្រៃយកដីធ្វើស្រែចម្ការ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់ប្រភេទសត្វដែលរស់នៅលើផែនដីប្រហែល ៥០% ច្រើនរស់នៅក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចថ្វីបើព្រៃប្រភេទនេះមានតែ ៧% នៅលើផ្ទៃដីយើងក៏ដោយ ។
· ការបរបាញ់ក៏ជាកត្តាមួយដែលបំផ្លាញ់សត្វឲ្យវិនាសសាបសូន្យផងដែរ ។ ការបរបាញ់ស្របច្បាប់ពុំមានចោទជាបញ្ហាសំខាន់ដល់ការវិនាសសាបសូន្យនៅក្នុងប្រទេសណាដែលមានច្បាប់ការពារសត្វព្រៃតឹងតែងទេ ។ ប៉ុន្តែចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានប្រទេសកម្ពុជាជាដើមគេបរបាញ់ដើម្បីអាហារ លក់ដូរ ធ្វើជាឳសថផងដែរ ។ ការបរបាញ់សត្វដើម្បីធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាបនិងនាំទៅដល់ការវិនាសសាបសូន្យនៃប្រភេទសត្វព្រៃ ។ ប្រភេទថនិកសត្វ បក្សី និងល្មូនជាច្រើនរួមទាំងប្រភេទសត្វផ្សេងៗទៀត ដែលកំពុងរងគ្រោះទាំងក្នុងពិភពលោក ទាំងក្នុងតំបន់គេបរបាញ់ដើម្បីធ្វើអាហារ លក់ដូរ ធ្វើជាឳសថព្រមទាំងនាំចេញផងដែរ ។
៨. ដែលហៅថា ផូស៊ីលឥន្ធនៈគឺជា ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិដែលអាចផលិតជាថាមពលបាន ។