Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរបបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង និងតៃវ៉ានមានលក្ខណៈដូចម្ដេចខ្លះ ?

២. តើមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចបែបកូរ៉េខាងត្បូងផ្អែកលើកត្តាអ្វីខ្លះ ?

ចម្លើយ 

១. របបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង និងតៃវ៉ានមានលក្ខណៈដូចជា ៖

  • របបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង គឺនយោបាយបើកទ្វារចំហរបស់ប្រទេសចិននៅដំណាច់ ឆ្នាំ ១៩៧៨ នាំមកនូវការប៉ះទង្គិចមួយដល់ក្រុងហុងកុងដែលជាឃ្លាំងស្កុតទំនិញកាលពីដើម ។ ជាថ្មីម្ដងទៀតមួយភាគធំនៃពាណិជ្ជកម្មរបសដ់ទឹកដីអាណានិគម បានប្រព្រឹត្តទៅជាប្រទេសចិនក្នុងលក្ខខណ្ឌផ្សេងៗពីឆ្នាំ ១៩៥០ ប៉ុន្ដែទំនាក់ទំនងរបស់ចិនជាមួយពិភពមូលធននិយមតែងជួបការលំបាកជានិច្ច ។ ការបើកតំបន់សេដ្ឋកិច្ចពិសេសពីរគឺ ស៊ីនជីន ក៏ដូចជូហៃនៃខេត្តក្វាងទុង ដោយដើរតួនាទីដូចគ្នានឹងក្រុងម៉ាកាវបានបម្រើជាបឋមឪ្យទីក្រុងហុងកុង ។
  • របបនយោបាយនិងសេដ្ឋកិច្ចកោះតៃវ៉ាន គឺ ផ្ដើមចេញពីបាតដៃទទេសេដ្ឋកិច្ចតៃវ៉ាន់ បានប្រើប្រាស់នូវអ្វីដែលខ្លួនមាន គឺកម្លាំងពលកម្មដ៏ថ្លៃថ្លារបស់ប្រជាជន ។ ឧស្សាហកម្មហត្ថពលករ ជាពិសេសវាយនភ័ណ្ឌនិងអេឡិចត្រូនិច ជាមូលដ្ឋាននៃជោគជ័យរបស់តៃវ៉ាន់ ។ ពេលមួយតៃវ៉ានក៏បានក្លាយទៅជាអាណាចក្រនៃការតម្លើងគ្រឿងសម្ភារៈ ។

២. មានគ៌ាអភិវឌ្ឍន៍បែបកូរ៉េខាងត្បូង ផ្អែកលើកត្តាដូចជា ៖

  • ភាពសម្បូរក្រុមហត្ថពលករនៅវ័យក្មេង ប្រកបដោយជំនាញបំពេញការងារបានល្អ និងព្រមទទួលយកប្រាក់ខែទាប ម៉ោងការងារច្រើន ។
  • រដ្ឋាអំណាចមួយដែលមាននៅគ្រប់ទីកន្លែង នៅបណ្ដាប្រទេសទាំងមូលធននិយមជាការពិតផែនការកម្មមានលក្ខណៈប្រិតប្រៀនបំផុត ហើយការបង្កើតសហគ្រានសាធារណៈបានដាក់ឪ្យដំណើរការរោងចក្រធំៗ​ ។ រដ្ឋាភិបាល​តែងកំណត់ផ្នែកដែលមានអាជ្ញធរ​ មួយចំនួនបង្កើតឡើងដោយរដ្ឋនៅពីលើធនាគារ ។
  • ការផ្ដល់ហិរញ្ញវត្ថុមួយដ៏ចម្លែក មែនហើយ ៣០% នៃវិនិយោគសរុប កាលពីមុនឆ្នាំ ១៩៦៥ ត្រូវបានផ្គល់ហរិញ្ញវត្ថុ​​ដោយសហរដ្ឋអាមេរិច ជាបន្ដបន្ទាប់មកទៀតដោយកិច្ចព្រមព្រៀងជាមួយជប៉ុន ឬ ប្រទេសផ្សេងៗទៀត ដែលប្រាក់កម្ចីត្រូវបាន​ទទួល ។ សហគ្រាសរួម ( មូលធនជាតិនិងបរទេសរួមគ្នា ) របស់សហរដ្ឋអាមេរិច ឬ ជប៉ុនមានដល់ទៅ ៤/៥ តាងបាន ១៥% នៃវិនិយោគសរុបក្នុងឧស្សាហកម្មគីមីនិងអេឡិចត្រូនិច ។
  • ទម្ងន់នៃកុង​ក្លូមេរ៉ា កិច្ចសហប្រតិ្តការនានាសម្រាប់លំនាំចេញចាប់ពិឆ្នាំ ១៩៦២ មកពីបានជម្រុញឪ្យរដ្ឋជួយសម្រួលដល់បណ្ដុំឧស្សាហកម្មធុនធ្ងន់ ។ ពហុដ្ឋាន ប៉ូហាង ត្រូវបានដាក់ឪ្យដំណើរការនៅឆ្នាំ ១៩៧០ បន្ទាប់មកមានពហុដ្ឋាន ក្លាយយ៉ាង អ៊ុលសាន យេវចុង ... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login