បានជាកុមារខ្លះដល់អាយុកំណត់ហើយមិនបានចូលរៀនព្រោះ ៖
ក. កត្តាផ្ទាល់ខ្លួន
- ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា
- សេពគប់មិត្តភក្រ្ត មិនល្អ ដែលមានចូលសាលា
- គ្មានចិត្តចង់រៀន
- គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា)
- ជាក្មេងទំនើង
- ជាក្មេងអនាថា គ្មានទីពឹង
- គ្មានគោលដៅនៃជីវិត
- ជាក្មេងអស់សសង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល
- មានជំងឺប្រចាំកាយ ខួរក្បាលមិនល្អ ឬខួរក្បាលឆ្អែត ។
ខ. កត្តាក្រៅខ្លួន (កត្តាបរានុម័ត)
- ជីវភាពគ្រួសារក្រីក្រ ត្រូវជួយធ្វើការរកប្រាក់មកផ្គត់ផ្គង់គ្រួសារ
- មាតាបិតា ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ក្នុងការសិក្សារបស់កូន
- កើតមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិគ្រួសារ
- សាលារៀននៅឆ្ងាយ គ្មានមធ្យោបាយធ្វើដំណើរទៅររៀន ឬក៏រស់នៅតំបន់ដាច់ស្រយ៉ាល ឬគ្មានសាលារៀន
- តំបន់មានបញ្ហាអសន្តិសុខ (មានការជួញដូរ និងធ្វើអាជីវកម្មលើកុមារ)
- ការមិនបានទទួលព័ត៌មានទាក់ទងនឹងការសិក្សាអប់រំ
- គ្មានការជួយឧបត្ថម្ភជ្រោមជ្រៅពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធ
- មជ្ឈដ្ឋាន ឬសហគមន៍ដែលកុមាររស់នៅមិនឱ្យតម្លៃលើការសិក្សារៀនសូត្ររបស់កុមារ
- ឧស្សាហនីយកម្មជាហេតុនាំឱ្យកុមារទៅធ្វើការនៅទីនោះ
- ភាពសម្បូរបែបនៃសម្ភារ ធ្វើឱ្យកុមារភ្លើតភ្លើន មិនចង់រៀន ចង់តែសប្បាយ
- ភាពខ្វះខាតរបស់អាជ្ញាធរក្នុងការជម្រុញដល់អាណាព្យាបាលកុមារឱ្យនាំកុមារចូលសាលារៀន ។