Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. រដ្ឋធម្មនុញ្ញ (រដ្ឋ + ធម្ម + នុញ្ញ)

  • រដ្ឋ ៖ សំដៅដល់ប្រទេស ដែនដី រាស្រ្ត ប្រជាជន
  • ធម្ម ៖ ច្បាប់ ទ្រឹស្តី សភាវៈទ្រទ្រង់
  • នុញ្ញ ៖ ពេញលេញ គ្រប់គ្រាន់

ដូចនេះ រដ្ឋធម្មនុញ្ញ គឺជាទ្រឹស្តីដែលពេញលេញ គ្រប់គ្រាន់របស់រដ្ឋឬជាគោលការណ៍គ្រឹះដែលចែងជាគោលៗ ជាច្បាប់កំពូលរបស់រដ្ឋដែលមានអាទិភាពជាងគេ ។ បើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត រដ្ឋធម្មនុញ្ញ គឺជាច្បាប់បញ្ញត្តិសម្រាប់ប្រទេសនីមួយៗ ជាច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗ ដែលសភាបានបញ្ញត្តិ តែងតាំងឡើង ។

ខ. ច្បាប់ គឺជាបទបញ្ញត្តិមួយ ដែលគេបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀតទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។ បានជាគេបង្កើតច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាម និងសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។

គ. សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើនេះ ឬធ្វើនោះក្នុងករណីស្របច្បាប់ ។ ម៉្យាងទៀតសិទ្ធិ គឺ ជាកេតនភ័ណ្ឌដ៏ពីសិទ្ធិដែលធម្មជាតិផ្តល់ឱ្យមនុស្សមានលក្ខណៈខ្ពស់ដាច់អំពីសត្វ ។ បើគ្មានសិទ្ធិទេមនុស្សមិនខុសពីសត្វឡើយហើយមិនអាចរស់បានផងក៏មាន ។

ច្បាប់ និងសិទ្ធិមានលក្ខណៈខុសគ្នា ៖

  • ច្បាប់ កើតឡើងដោយមនុស្សជាអ្នកបង្កើត (អង្គការនីតិបញ្ញត្តិ) ។ច្បាប់មានលក្ខណៈបង្ខំឱ្យមនុស្សត្រូវតែគោរពតាម ។ ច្បាប់ការពារសិទ្ធិសេរីភាពរបស់មនុស្សឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្មាន ។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាល ឬធ្ងន់ ។
  • សិទ្ធិមានស្រាប់តាំងពីធម្មជាតិ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់ ។ សិទ្ធិមានតម្លៃស្មើៗគ្នាគ្មាននរណាមានសិទ្ធិច្រើនជាងនរណាទេ ហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ ។ មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសពីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ​។ សិទ្ធិរបស់ជនគ្រប់រូបត្រូវដើរតាមគន្លងមួយស្របគ្នាដែលមានច្បាប់ជាអ្នកកំណត់ ។បើហួសក្របខ័ណ្ឌនៃច្បាប់កំណត់ និងត្រូវប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដែលគេហៅថា រំលោភសិទ្ធិ ។

ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖

  • ច្បាប់សាធារណៈ
  • ច្បាប់ឯកជន
  • ច្បាប់ភូមិបាល
  • ច្បាប់អាពាហ៍ពិពាហ៍
  • ច្បាប់ការពារព្រៃឈើ
  • ច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស
  • ច្បាប់ឯកព័ន្ធភាព
  • ច្បាប់សារព័ត៌មាន
  • ច្បាប់ការងារ
  • ច្បាប់ព្រហ្មទណ្ឌ
  • ច្បាប់ចរាចរណ៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login