ក. បាវចនាជាតិ ៖ ក្លាយមកពីពាក្យ ៖
- បាវចនា = ពាក្យជាប្រធាន ,ពាក្យជាគោលចារឹក, សំដីជាសំអាងទុកជាគោលប្រតិបត្តិ
- ជាតិ = ប្រទេស ។ ដូចនេះ បាវចនាជាតិ មានន័យថា ពាក្យជាប្រធាន ឬជាគោលសំរាប់ប្រតិបត្តិ ដើម្បីជាប្រយោជន៍ចំពោះប្រទេសជាតិ ។
ខ. បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ ៖
- ជាតិ
- សាសនា
- ព្រះមហាក្សត្រ ។
គ. ទំនាក់ទំនងរវាងអត្ថន័យនៃទង់ជាតិទៅនឹងបាវចនាជាតិ ៖
+ទង់ជាតិខ្មែរមាន៣ពណ៍ ៖
- ពណ៌ខៀវ នៅផ្នែកខាងលើ និងខាងក្រោម ជានិមិត្តរូបនៃសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះមហាក្សត្រ ។
- ពណ៌ក្រហម នៅផ្នែកកណ្តាល ជានិមិត្តរូបនៃស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មសព្វបែបយ៉ាងរបស់ប្រជារាស្រ្តដើម្បីបុព្វហេតុប្រទេសជាតិ ។
- ពណ៌ស ត្រង់រូបប្រាសាទដែលនៅចំកណ្តាលជានិមិត្តរូបនៃអរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និងជានិមិត្តរូបនៃសាសនា សីលធម៌ ចរយាធម៌ ។