Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិទ្ធិរបស់សាលាឧទ្ធរណ៍ចំពោះការធ្វើបណ្តឹងឧទ្ធរណ៍ក្នុងករណីដែលពាក្យបណ្តឹងឧទ្ធរណ៍ មិនបានត្រឹមត្រូវតាមរបៀបណ្តឹងឧទ្ធរណ៍ ដូចជាពុំបានកែតម្រូវចំណុចដែលខ្វះខាត ឬមិនបានបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជាដើម តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិលុបចោលបណ្តឹងឧទ្ធរណ៍នោះដោយដីកាសម្រេច ។ តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិច្រានចោលបណ្តឹងឧទ្ធរណ៍ក្នុងករណីដែលយល់ឃើញថាសាលក្រមនៃការជំនុំជម្រះលើកទី១ត្រឹមត្រូវ ។ ទោះបីជាក្នុងករណីដែលសម្រាងហេតុនៃសាលក្រមជំនុំជម្រះលើកទី ១មិនត្រឹមត្រូវក៏ដោយក៏តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិច្រានចោលបណ្តឹងឧទ្ធរណ៍នោះដែរ ប្រសិនបើតុលាការនេះយល់ឃើញថាសេចក្តីសម្រេចបញ្ចប់នៃសាលក្រមនោះត្រឹមត្រូវដោយផ្អែកលើសម្អាងហេតុផ្សេងទៀត ។ តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិលុបចោលសាលក្រមនៃការជុំនំជម្រះលើកទី១ ក្នុងករណ៍ដូចជា សាលក្រមនៃការជំនុំជម្រះលើកទីមួយមិនត្រឹមត្រូវ ឬនីតិវិធីនៅសាលាដំបូងផ្ទុយនឹងច្បាប់ធ្ងន់ធ្ងរ ។ ក្នុងករណីនេះតុលាការនៃបណ្តឹងឧទ្ធរណ៍នឹងធ្វើការជំនុំជម្រះលើបណ្តឹងនោះលើកលែងតែការបញ្ជូនរឿងក្តីនោះត្រឡប់ទៅសាលាដំបូងវិញក្នុងករណីចាំបាច់បន្ថែមទៀតអំពីរឿងក្តីនោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login